មូលហេតុទាំង៥ដែលធ្វើអោយស្បែកអ្នកមើលទៅស្រអាប់ ហើយនឹងគន្លិះទទួលបានស្បែកភ្លឺថ្លាឡើងវិញ

ធ្លាប់ទេ ពេលមើលរូបខ្លួនឯងចាស់ៗហើយស្រាប់តែមានអារម្មណ៍ថាស្បែករបស់អ្នកមានភាពស្រអាប់ជាងមុន? បញ្ហាមួយក្នុងចំណោមបញ្ហាសម្រស់ដែលជួបប្រទះញឹកញាប់បំផុតរបស់ស្រ្តីគឺបញ្ហាស្បែកមុខស្រអាប់។ ដើម្បីផ្តល់ឱ្យអ្នកនូវការយល់ដឹងទូលំទូលាយ យើងបានលើកបញ្ហា៥ធំៗដែលធ្វើអោយស្បែកមុខមើលទៅស្រអាប់ ហើយនឹងគន្លិះដើម្បីទទួលបានស្បែកភ្លឺថ្លាឡើងវិញ។

១.បញ្ហា: កោសិកាស្បែកដែលងាប់

មូលហេតុមួយក្នុងចំណោមមូលហេតុសំខាន់ទាំង៥ដែលធ្វើអោយស្បែករបស់អ្នកមើលទៅស្រអាប់គឺកោសិកាស្បែកដែលងាប់។ ការប្រមូលផ្តុំស្បែកដែលងាប់អាចធ្វើឱ្យមុខរបស់អ្នកមើលទៅស្រឡេត(ស្លក់)និងស្រអាប់ក្នុងរយៈពេលជាច្រើនឆ្នាំ។

ដំណោះស្រាយ

ដើម្បីកម្ចាត់កោសិកាសស្បែកដែលងាប់គឺធ្វើការស្រ្កាប់ស្បែកមុខ ១ដងរឺ២ដងក្នុងមួយសប្តាហ៍។ ប្រសិនបើអ្នកមានស្បែកស្តើង រឺស្បែកដែលងាយប្រតិកម្មសូមព្យាយាមប្រើស្រ្កាប់ធម្មជាតិ ព្រឹកបន្ទាប់ពីស្រ្កាប់បើអាចទៅរួចសូមព្យាយាមកុំអោយមុខរបស់អ្នកត្រូវពន្លឺព្រះអាទិត្យខ្លាំងពេក។

២.បញ្ហា: ស្បែករបស់អ្នកខ្សោះជាតិទឹក

មូលហេតុមួយទៀតដែលស្បែករបស់អ្នកមើលទៅស្រអាប់គឺការខ្វះជាតិទឹក។ នៅពេលដែលស្បែករបស់អ្នកខ្សោះជាតិទឹកពីក្នុងខ្លួនវាអាចមើលទៅស្លាំង(លឿង)។

ដំណោះស្រាយ

ការទទួលទានទឹកបានច្រើនគឺជាគន្លឹះសំខាន់មួយដើម្បីរក្សារាងកាយ នឹងស្បែកមុខរបស់អ្នកពីបញ្ហាកង្វះជាតិទឹក។ បន្ថែមពីនេះទៀតសូមធ្វើការប្រើប្រាស់ជាមួយនឹងឡេដែលមានជាតិទឹក(សូមេជ្រើសរើសប្រភេទឡេដែលផ្តោតសំខាន់ទៅលើបញ្ហាមុខស្ងួត នឹងស្បែកដែលខ្វះជាតិទឹក) ប្រសិនបើអ្នកនៅតែមានអារម្មណ៍ថាស្បែករបស់អ្នកខ្សោះជាតិទឹក វិធីល្អបំផុតគឺការប្រើជាមួយនឹងប្រេងអូលីវ ប្រេងល្ហុងខ្មែរ ។ល។

៣.បញ្ហា: ការខូចខាតដោយសារពន្លឺព្រះអាទិត្យ

បញ្ហាដ៏អាក្រក់បំផុតរបស់ស្បែក គឺការខូចខាតដោយសារពន្លឺព្រះអាទិត្យ វាអាចបណ្តាលអោយស្បែកមានស្នាមខ្មៅតូចៗ  ​រហូតក្លាយជាជាំដុំៗ នឹងធ្វើអោយស្បែកខ្មៅតែម្តង។

ដំណោះស្រាយ

វាជារឿងដែលមិនអាចទៅរួចទេដែលយើងងអាចគេចផុតពីការប្រឈមនឹងពន្លឺព្រះអាទិត្យ វិធីការពាតែមួយគត់ដែលយើងអាចធ្វើបាន គឹលាបឡេការពាកម្តៅថ្ងៃជារៀងរាល់ថ្ងៃ ហើយដើម្បីព្យាបាល នឹងកាត់បន្ថយបញ្ហាស្បែកដែលខូចខាតដោយសារកម្តៅព្រះអាទិត្យ សូមប្រើប្រាស់ រឺញុំាជាមួយនឹងផលិផលដែលមានខូឡាជេនខ្ពស់ នឹងទទួលទានបន្លែ ផ្លែឈើអោយបានច្រើនព្រោះវាផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើនដែលល្អដល់សុខភាពនឹងស្បែក ហើយក៏មានសារធាតុខូឡាជេនផងដែរ។

៤.បញ្ហា:​​ រងការប៉ះពាល់ដោយការបំពុល

ស្បែករបស់អ្នកអាចទទួលរងផលប៉ះពាល់ដោយសារការបំពុលពីបិស្ថានបានយ៉ាងងាយ ដែលជាហេតុធ្វើអោយស្បែករបស់អ្នកស្រអាប់ នឹងកើតមានស្នាមជ្រីវជ្រួញផងដែរ។

ដំណោះស្រាយ

អ្វីដែលអ្នកអាចធ្វើបានគឺ លាងសម្អាតមុខរបស់អ្នកអោយបានស្អាតពេលទៅដល់ផ្ទះ វិធីនេះអាចកម្ចាត់ភាពកខ្វក់ នឹងមេរោគចេញពីស្បែកមុខរបស់អ្នកដែលរងពីការបំពុល។ អ្នកជំនាញបានណែនាំអោយប្រើជាមួយនឹងជក់ដុះមុខ(ម៉ាស៊ីនដុះមុខដែលមានច្រាស)ព្រោះអាចអាចជួយសម្អាតស្បែកបានយ៉ាងល្អឥតខ្ចោះ។ សម្រាប់ផលិតផលថែរក្សាស្បែកអ្នកអាចប្រើជាមួយសេរ៉ូមនិងឡេដែលមានវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម។

៥.បញ្ហា: រងការប៉ះពាល់ពីភាពតានតឹង(​stress )

ជឿឬអត់ ថាភាពតានតឹងអាចធ្វើឱ្យប៉ះពាល់ដល់ស្បែករបស់អ្នក? នៅពេលអ័រម៉ូនស្ត្រេសកើនឡើងឈាមនឹងហូរទៅសរីរាង្គសំខាន់ៗមិនហូទៅមុខទេ។ នេះអាចជាមូលហេតុធំមួយដែលស្បែករបស់អ្នកមើលទៅស្រអាប់។

ដំណោះស្រាយ

ខណៈពេលសម្អាតនិងធ្វើការផ្តល់សំណើមធ្វើឱ្យស្បែករបស់អ្នក សូមធ្វើការម៉ាស្សាថ្នមៗលើស្បែកមុខរបស់អ្នក។ ការធ្វើដូច្នេះនឹងជួយជំរុញលំហូរឈាមទៅស្បែកមុខនិងធ្វើឱ្យស្បែករបស់អ្នកមើលទៅស្រស់ថ្លា។

តេក្រុមហ៊ុនឥឡូវនេះ