វិធីងាយៗចំនួន៥ដើម្បីពន្លឿនដល់ការសម្រកទម្ងន់

ការសម្រកទម្ងន់គឺមិនងាយស្រួលនោះទេវាតម្រូវឱ្យមានការខិតខំនិងការអត់ធ្មត់ច្រើន។វាត្រូវបានគេនិយាយថា យើងអាចសម្រកទម្ងន់បានតាមរយះរបបអាហារ នឹងការធ្វើលំហាត់ប្រាណ។

ប៉ុន្តែលោកអ្នកធ្លាប់ដឹងទេថាមានល្បិចសាមញ្ញជាច្រើនដែលមានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់បើអ្នកព្យាយាមធ្វើវា?ខាងក្រោមនេះជាល្បិចសាមញ្ញទាំង៥ដែលជួយលោកអ្នកពន្លឿនក្នុងការសម្រកទម្ងន់៖

១.ជ្រើសរើសជណ្តើរជើង ជាជាងជណ្តើរយន្ត

នៅពេលអ្នកមានអារម្មណ៍ថាហត់នឿយ ឬមិនសូវជាស្រួលខ្លួនការឡើងចុះតាមជណ្តើរអាចជាល្អជាងជណ្តើរជើង តែកុំអោយវាក្លាយជាទម្លាប់ ជំនួយអោយការឡើងចុះតាមរយះជណ្តើរជើងគឺល្អបំផុត។ ការឡើងចុះតាមរយះជណ្តើរជើងគឺអាចដុតកាឡូរីរហូតទៅដល់ ១៤៤ កាឡូរី (២០០ក្រាម) ចឹងសម្រាប់អ្នកចង់បញ្ចុះទម្ងន់តើនេះមិនមែនជាគំនិតដ៏អស្ចារ្យទេរឺ?

២.ឈរអោយបានច្រើន

ប្រហែលជាមានអ្នកដែលកំពុងអានអត្ថបទនេះមួយចំនួនដែលតែងតែចំណាយពេល៨ម៉ោងអង្គុយនៅកន្លែងធ្វើការ។ តើលោកអ្នកដឹងទេកាអង្គុយច្រើនមិនត្រឹមតែធ្វើអោយអ្នកងាយប្រឈមនឹងជម្ងឺទេ តែវាក៏ធ្វើអោយអ្នកឡើងទម្ងន់ផងដែរ? ដូច្នេះចូរក្រោកឡើងហើយដើរនៅពេលដែលអ្នកមានឱកាស ប្រសិនបើអ្នកធ្វើការងាដែលអង្គុយរហូត គួរក្រោកឈរ១៥នាទីក្នុង១ម៉ោង។ ការឈរ១៥នាទីក្នុង១ម៉ោងនឹងជួយដុតកាឡូរី ៤៤ កាឡូរី(១០០ក្រាម) បន្ថែមទៀត។

៣.លាងសម្អាតផ្ទះរបស់អ្នកឱ្យបានញឹកញាប់

ការលាងសម្អាតផ្ទះរបស់អ្នកនឹងមិនត្រឹមតែធ្វើឱ្យអោយផ្ទះស្អាតនឹងមានផាសុខភាពទេប៉ុន្តែវាក៏ជួយអ្នកដុតកាឡូរីបន្ថែមផងដែរ។

៤.ញ៉ាំស្ករកៅស៊ូគ្មានជាតិស្ករ

អាចទទួលយកបានទេសម្រាប់គំនិតនេះ? យើងទាំងអស់់គ្នាចូលចិត្តទំពារស្ករកៅស៊ូ ហើយដំណឹងល្អគឺថាការស្រាវជ្រាវថ្មីៗបាននិយាយថាការធ្វើចលនានៃសាច់ដុំថ្គាមអាចដុតកាឡូរីប្រហែល 11 កាឡូរីក្នុងមួយម៉ោង។

៥. ចំណាយពេលលេងជាមួយក្មេងៗ

ប្រហែលជាបងប្អូនមួយចំនួនចូលចិត្តចំណាយពេលជាមួយក្មេងៗ កូនៗ ក្មួយៗ ។ល។ រីឯអ្នកខ្លះទៀតគឺពុំចូលចិត្តទេ។តែតើអ្នកដឹងទេការលេងកំសាន្តជាមួយក្មេងគឺអាធ្វើងោយគីឡូអ្នកស្រកបានចន្លោះពី ៨០ ទៅ ១៣៧កាឡូរី (២០០ក្រាម)ក្នុងមួយម៉ោងវាអាស្រ័យលើហ្គេមដែលអ្នកលេង ថាប្រើកម្លាំងតិចឬច្រើន។

តេក្រុមហ៊ុនឥឡូវនេះ