វ៉ោវ!! ស្លឹក នឹង គ្រាប់បឺរដែលធ្លាប់តែបោះចោល អាចយកធ្វើជាតែមានអថប្រយោជន៍ច្រើនយ៉ាងនេះដល់សុខភាព?
ផ្លែបឺរគឺជាផ្លែឈើដែលមានប្រជាប្រិយភាពទូទាំងពិភពលោកចាប់តាំងពីប៉ុន្មានឆ្នាំមុន ដែលត្រូវបានគេនិយាយថាមានដើមកំណើតនៅនៅម៉ិកស៊ិកភាគខាងត្បូង នៃប្រទេសអាមេរិច ហើយត្រូវបានគេដឹងយ៉ាងទូលំទូលាយថាគ្រប់ផ្នែករបស់វាគឺសម្បូរទៅដោយអថប្រយោជន៍ជាច្រើនសម្រាប់សុខភាពរបស់មនុស្ស ជាទូទៅគេបានប្រើផ្លែឈើនេះធ្វើជាទឹកផ្លែឈើក្រលុក អាហារទារក ទឹកជ្រលក់នំ នឹងផ្សេងៗជាច្រើនទៀត ប៉ុន្ដែតើបងប្អូនដឹងទេក្រៅពីផ្នែកមួយនៃផ្លែបឺរដែលយើងតែងតែបោះចោលគឺគ្រាប់ នឹងស្លឹកក៏មានអថប្រយោជន៍ដ៏គួរអោយភ្ញាក់ផ្អើលដែរ?
មែនហើយអ្នកអានមិនខុសទេ គឺគ្រាប់ពូជនឹងស្លឹករបស់ផ្លែបឺរ យើងធ្លាប់តែយកធ្វើជាទឹកផ្លែឈើក្រលុក នឹងទឹកជ្រលក់ ឥលូវនេះគឺយើងអាចយកទៅធ្វើជាតែដ៏ឈ្ងុយ នឹងទទួលបានអថប្រយោជន៍ជាច្រើនសម្រាប់សុខភាពផងដែរ ដូច្នេះសូមអានអត្ថបទខាងក្រោមដើម្បីដឹងពីអត្ថប្រយោជន៍ នឹងរបៀបធ្វើតែបៃតងនេះទាំងអស់គ្នា។
អថប្រយោជន៍នៃតែគ្រាប់បឺរ
ញុំាតែនេះមួយកែវបន្ទាប់ពីញុំាអាហាររួចព្រោះវាមានសាធាតុ Fiber ខ្ពស់ងាយស្រួលក្នុងការរំលាយអាហារ វាក៏អាចជួយក្នុងការព្យាបាលការឈឺក្រពះនិងបន្ថយជម្ងឺរលាក ហើយមានប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាសម្ពាធឈាម វាមានកាឡូរីតិចតួចមិនធ្វើងោយឡើងគីឡូ គ្រាប់ពូជផ្លែបឺរគឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយការពារជំងឺទឹកនោមផ្អែម និងធ្វើអោយស្បែករបស់អ្នកមានពន្លឺ។
របៀបធ្វើតែគ្រាប់បឺរ
១.ដើម្បីចម្អិនតែមានសុខភាពនេះ អ្នកត្រូវកាត់ផ្លែបឺរហើយដកយកគ្រាប់ពូជរបស់វា។
២.យកគ្រាប់បឺរទៅស្ងោអោយទន់
៣.បន្ទាប់មកយកគ្រាប់ទៅកាត់ជាបំណែក នឹងបុកខ្ទេច
៤.ឥលូវនេះសូមយកម្សៅគ្រាប់ពូជនេះទៅដាក់ក្នុងកំសៀវទឹកដែលពុះប្រហែល៣-៤នាទី
៥.បិទភ្លើង ហើយចាក់តែដាក់កែវ រួចក៏ដាក់ទឹកឃ្មុំបន្តិច រឺក៏ស្ករធម្មជាតិក៏បានដើម្បីអោយការតែមានរសជាតិ។
អថប្រយោជន៍នៃតែស្លឹកបឺរ
តែបៃតងស្លឹងបឺរនេះអាចជួយព្យាបាលការឈឺក្បាល នឹងរក្សានូវលំហូរអុកស៊ីសែននៅក្នុងខួរក្បាល វាក៏អាចជួយក្នុងការកាត់បន្ថយភាពតានតឹងនិងផ្តល់នូវឥទ្ធិពលធផងដែរ។
តែបៃតងស្លឹកបឺរជាមួយនឹងទឹកឃ្មុំអាចជួយរំលាយអាហារនឹងដោះស្រាយបញ្ហាទល់លាមក តែរុក្ខជាតិនេះក៏អាចជួយកាត់បន្ថយរោគសញ្ញានៃជំងឺហឺតនិងកាត់បន្ថយការលើសជាតិស្ករ អត្ថប្រយោជន៍ផ្សេងទៀតនៃតែនេះរួមមានការព្យាបាលការឈឺចាប់សាច់ដុំកាត់បន្ថយជម្ងឺរលាក ព្យាបាលក្រួសតម្រងនោមជាដើម នឹងផ្សេងៗទៀត។
របៀបធ្វើតែស្លឹកបឺរ
១.ដើម្បីទទួលបានតែបៃតងស្លឹកបឺរដ៏មានគុណភាព ដំបូងសុំលាងសម្អាតស្លឹកនេះអោយបានស្អាត
២.យកកំសៀវដែលមានទឹក១ឬ២កែវហើយដាក់ស្លឹកបឺរចូលហើយយកទៅដាំអោយពុះ
៣.ទុកវាពុះប្រហែល១០នាទី ហើយដាក់ស្ករសក៏បាន ទឹកឃ្មុំក៏បាន
៤.ចាក់តែដាក់កែវនឹងញាុំវាពេលក្តៅតិចៗជាការស្រេច។