វិធីសាស្រ្តងាយៗ នឹងឱសថដែលងាយស្រួលរកដើម្បីលុបបំបាត់ប្រជុយនៅលើស្បែក

តើបងប្អូនមានការធុញទ្រាន់ជាមួយនឹងប្រជ្រុយដ៏គួរអោយស្អប់ដែលដុះនៅស្បែកមែនទេ? មិនថាជាប្រុយដែលដុះឡើងដោយការរលាករឺដោយកត្តាណា រឺក៏ផ្នែកណានៃស្បែកនោះទេ ឥលូវនេះបងប្អូនអាចកំចាត់វាបានយ៉ាងងាយ។ តោះទៅក្រលែកមើលឱសថ នឹងវិធីសាស្រ្តក្នុងការកំចាត់វាទាំងអស់គ្នា!

១.ខ្ទឹមស

ខ្ទឹមសត្រូវបានគេចាត់ទុកថាជាមើមរុក្ខជាតិដែលមានកំដៅខ្លាំង ហើយនេះហើយជាមូលហេតុដែលវាមានប្រសិទ្ធភាពល្អក្នុងការលុបបំបាត់ឬដុតកំទេចប្រជ្រុយចេញពីស្បែក។ អ្វីដែលបងប្អូនត្រូវធ្វើគឺ យកខ្ទឹម៣ឬ៤មើមយកមកចិញ្រ្ជាំអោយខ្ទេច បន្ទាប់មកយកវាមកបិតលើកន្លែងដែលមានប្រជ្រុយទុកវាអោយស្ងួត ហើយយកបង់ រឺក្រណាត់មករុំ វាចោលមួយយប់ អនុវត្តវិធីនេះជាញឹកញាប់ នោះប្រជុយដ៏អាក្រកក់នោះនឹងចេញពីស្បែកលោកអ្នកឆាប់ៗ។

២.ទឹកខ្មេះផ្លែប៉ោម​ (Apple cider vinegar)

(អាចរកបាននៅតាមផ្សារឡាក់គី នឹងផ្សារទំនើប)

ទឹកខ្មេះផ្លែប៉ោមនេះគឺជាគឺផ្នែកមួយនៃគ្រឿងផ្សំដែលត្រូវបានប្រើជាទូទៅបំផុតដើម្បីកម្ចាត់ប្រជ្រុយ។ សារធាតុអាស៊ីត Malic នឹង tartaric ដែលបានរកឃើញនៅក្នុងទឹកខ្មេះផ្លែប៉ោមគឺពិតជាអាចលុបបំបាត់ប្រជ្រុយបានមែន។ ហើយអ្វីដែលបងប្អូនត្រូវធ្វើគឺ ចាក់វាខ្លះនៅលើសំលី ហើយយកមកបិតលើប្រជ្រុយ ទុកវាចោល១ម៉ោង ធ្វើបែបនេះបាន២សប្តាហ៍នោះអត្រាខ្ពស់ក្នុងការជ្រុះប្រជ្រុយដ៏អាក្រក់នោះចេញពីស្បែកលោកអ្នក។

៣.ប្រេងល្ហុងខ្មែរ

ប្រេងល្ហុងត្រូវបានគេដឹងថាជាឱសថដែលដោះស្រាយបញ្ហាស្បែកជាច្រើន ដូចនេះការកំចាត់ប្រជុយគ្រាន់តែជាគុណសម្បត្តិមួយផ្នែករបស់វាប៉ុណ្ណោះ។ វិធីក្នុងការប្រើគឺ យកប្រេងល្ហុង១ស្លាបព្រាបាយ នឹងម្សៅសូដា១ស្លាបព្រាបាយ លាយវាចូលគ្នាហើយយកមកបិតលើប្រជ្រុយទុកវាចោល១យប់ ហើយលាងចេញនៅពេលព្រឹកបន្ទាប់។​ អនុវត្តបែបនេះរយៈពេលមួយខែ នោះប្រជ្រុយនឹងជ្រុះចេញដោយគ្មានការឈឺចាប់។

៤.ទឹកម្នាស់

៥.ប្រទាល​កន្ទុយក្រពើ

ប្រទាល​កន្ទុយក្រពើគឺជារុក្ខជាតិដ៏អស្ចារ្យមួយដែលមិនត្រឹមតែព្យាបាលបញ្ហាស្បែកប៉ុណ្ណោះទេប៉ុន្តែវាក៏មានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីផងដែរ ហើយកាន់តែពិសេសគឺបងប្អូនក៏អាចលុបបំបាត់ប្រជ្រុយផងដែរ។ អ្វីដែលត្រូវធ្វើគឺគ្រាន់តែយកសាច់ខាងក្នុងរបស់វា ហើយលាងសំអាតប្រជ្រុយហើយយកសាច់ខាងក្នុងនៃប្រទាល​កន្ទុយក្រពើមកបិតពីលើតំបន់ប្រជ្រុយហើយយកក្រណាត់ស្តើង រឺបង់មករុំចោល២ម៉ោង សូមធ្វើវាអោយបានញឹកញាប់តាមដែលអាចធ្វើបាន វាមានតំណើរការរៀងយឺតបន្តិច តែវាល្អបំផុត នឹងសុវត្ថិភាពបំផុតសម្រាប់ស្បែក។

 

តេក្រុមហ៊ុនឥឡូវនេះ