អថប្រយោជន៍ទាំង៥ក្នុងការប្រើផ្លែស្តុបប៊ឺរីសម្រាប់សម្រស់របស់អ្នក

អត្ថប្រយោជន៍សម្រស់ដ៏អស្ចារ្យរបស់Strawberry

ប្រាកដណាស់ថាផ្លែឈើមានអត្ថប្រយោជន៍ជាច្រើនក្នុងការថែរក្សាស្បែក យើងអាចទទួលបានអត្ថប្រយោជន៍ជាច្រើនខណៈពេលយើងទទួលទានវា ហើយផ្លែឈើមួយចំនួនយើងអាចយកធ្វើជាស្រ្កាប់ ឬក៏ម៉ាស់បិតមុខ ហើយវាទទួលបានប្រសិទ្ធិភាពគួរឱ្យកត់សម្គាល់។​ហើយផ្លែឈើមួយក្នុងចំណោមផ្លែឈើដែលមានប្រសិទ្ធភាពបំផុតដែលបងប្អូនអាចរកបាននៅក្នុងក្នុងផ្សារបន្លែផ្លែឈើ គឺជាផ្លែឈើពណ៍ក្រហមដែរមានរសជាតិឆ្ងាញ់គឺផ្លែស្ត្រប៊ឺរី។ តោះទៅមើលពីអត្ថប្រយោជន៍នឹងវិធីអនុវត្តទាំងអស់គ្នា៖

១. ធ្វើអោយស្បែស ភ្លឺថ្លា

អ្នកជំនាញផ្នែកសម្រស់បានរកឃើញថា ទឹកស្តុបប៊ឺរីពិតជាអាចជួយធ្វើអោយស្បែកស ភ្លឺថ្លា នឹងបំបាត់រាល់ស្នាមមុន ហើយក៏ជួយកាត់បន្ថយផលប៉ះពាល់នៃកាំរស្មីព្រះអាទិត្យផងដែរ។

វិធីប្រើគឺគ្រាន់តែយកផ្លែស្តុបប៊ឺរីបីឬបួនផ្លែ ហើយដាក់ចូលក្នុងក្រណាត់ស្តើងស្អាតមួយ ហើយយស្លាបព្រាបមកសង្កត់វាដុំៗ រួចក៏ច្របាច់យកទឹកវាមកលាបលើផ្ទៃមុខ ទុកវាចល20នាទីហើយលាងសំអាតនឹងទឹកត្រជាក់ ប្រើម៉ាស់នេះ3ទៅ4ដងក្នុងមួយសប្តាហ៍នឹងទទួលបានផលគួរអោយគាប់ចិត្ត។

២.ព្យាបាលជំងឺមុន

ផ្លែស្តុបមានលក្ខណៈសម្បត្តិក្នុងការជម្រះអាស៊ីត salicylic គឺកំចាត់រាល់កោសិកាចាស់ៗឬហៅថាកោសិកាដែលស្លាប់ចេញ ហើយវាក៏អាចរឹតបន្តឹងស្បែកមុខ នឹងផ្ចិតរន្ធញើសនឹងការពាស្បែកមុខពីបញ្ហផ្សេងៗ។

វិធីប្រើគឺយកផ្លែស្តុបប៊ឺ រី​ 3-4 ផ្លែហើយចិតជាចំណិតៗ ហើយលាយបញ្ចូលជាមួយទឺកដោះគោជូរ១ស្លាបព្រា ហើយយកមកបិតចោលលើមុខ១០នាទី ហើយលាងជម្រះជាមួយទឹកស្អាតជាការស្រាច់។

៣. ក្រែមលាបមុខពេលយប់

ក្រែមលាមមុខស្តុបប៊ឺរី នឹងជួយអោយអ្នកទទួលបានស្បែកស ភ្លឺថ្លា

វិធីធ្វើគឺបុកផ្លែស្តុបប៊ឺរីប្រហែជា១០ទៅ១៥ផ្លែលាយជាមួយទឺកត្រជាក់១០០មីលីលីត្រ ចាក់វាខ្លះនៅលើកប្បាស(សំលី)យកមកលាបថ្នមៗលើមុខរបស់អ្នកមុនពេលចូលគេង។ នេះគឺជាក្រែមលាបមុខដ៏ល្អបំផុតសម្រាប់គ្រប់ប្រភេទស្បែកទាំងអស់។ ដើម្បីទទួលបានលទ្ធផលល្អបំផុតសូមធ្វើវាជារៀងរាល់ថ្ងៃហើយកុំប្រើវាជាមួយនឹងក្រែមរឺផលិតផលណាមួយ។ វាអាចទុកបានក្នុងរយៈពេល 15 ថ្ងៃនៅក្នុងទូទឹកកក។

៤. ស្រ្កាប់ស្តុបប៊ឺរីធ្វើអោយស្បែកក្មេងជាងវ័យ

យកផ្លែស្ត្រប៊ឺរី 5 ទៅ 6ផ្លែជិតជាបន្ទះស្តើងៗហើយដាក់ទឹកឃ្មុំ 2 ស្លាបព្រា ហើយដាក់ទឹកក្តៅចូលបន្តិចរួចលាយអោយចូលគ្នា ហើយយកមកម៉ាស្សាលើមុខរបស់អ្នកក្នុងចលនារាងជារង្វង់រយះពេល១០នាទី។ បន្ទាប់មកលាងសំអាតដោយទឹកត្រជាក់។ ប្រសិនបើបានធ្វើបីដងក្នុងមួយសប្តាហ៍វានឹងធ្វើអោយស្បែកអ្នកភ្លឺថ្លា ក្មេងជាងវ័យ។

៥. Strawberry ទឹកដោះគោសម្រាប់ស្បែកដែលស្រអាប់ នឹងគ្មានជាតិសំណើម

វាមានប្រយោជន៍សម្រាប់អ្នកដែលមានស្បែកស្រអាប់និងស្អួត រឺស្បែកមុខដែលមើលទៅគ្មានជីវជាតិមិនស្រស់ស្រាយ។គ្រឿងផ្សំដ៏អស្ចារ្យពីរបានមកជាមួយគ្នាដើម្បីផ្តល់ជូនដល់អ្នកនូវស្បែកល្អអស្ចារ្យ។ អ្វីដែលអ្នកត្រូវធ្វើគឺយកផ្លែស្តុបប៊ឺរី៣ផ្លែ នឹងដាក់ទឹកដោះគោឆៅ៧ស្លាបព្រាហើយយកវាទៅក្រលុកក្នុងម៉ាស៊ីនក្រលុក រួចហើយក៏យកវាមកបិតលើមុខដូចជាម៉ាស រួចទុកវាចោលមួយយប់ នោះអ្នកនឹងលែងត្រូវការក្រែមលាបមុខមុនពេលចេញទៅក្រៅទៀតហើយ។

 

តេក្រុមហ៊ុនឥឡូវនេះ