វិធីសាស្រ្តដើម្បីទទួលបានរោមភ្នែកវែងតាមបែបធម្មជាតិ

ស្រលាញ់រោមភ្នែកវែងមែនទេ?មានមនុស្សជាច្រើនចង់ទទួលបាននៅរោមភ្នែកវែងនឹងក្រាស់ ក៏ព្រោះតែរោមភ្នែកជាផ្នែកមួយដ៏សំខាន់លើមុខរបស់មនុស្សគ្រប់គ្នា ដែលជួយលើកសម្រស់របស់យើងអោយមើលទៅស្រស់ស្អាតនឹងទាក់ទាញ លែងជាបញ្ហា អ្នកអាចទទួលបានរោមភ្នែកវែងយ៉ាងស្រស់ស្អាតតាមដែលអ្នកប្រាថ្នាបានយ៉ាងងាយបំផុត យើងនាំមកនូវឱសថធម្មជាតិនឹងវិធីសាស្រ្តដែលអាចជួយអ្នកឱ្យទទួលបានរោមភ្នែកវែងបានយ៉ាងងាយ នឹងចំណាយពេលត្រឹមមួយរយះពេលខ្លីប៉ុណ្ណោះ តោះទៅមើលវិធីសាស្រ្តទាំងអស់គ្នា។

១.ប្រេងល្ហុងខ្វង

ជារឿយៗភ្នែករបស់យើងតែងតែចំណាយលុយលើរឿងឥតប្រយោជន៍ ដូចជាការប្រើ ម៉ាស្ការ៉ា eyeliner ។ល។ ហើយគ្រឿងទាំងអស់នោះ ជាពិសេសម៉ាស្ការ៉ា វាជាផ្នែកមួយដែលធ្វើអោយអ្នកជ្រុះរោមភ្នែក ហើយព្រេងល្ហុងខ្វងជាវិធីសាស្រ្តកំពូលនឹងធ្វើអោយអ្នកទទួលបានរោមភ្នែកទាំងនោះត្រលប់មកវិញ អថប្រយោជន៍សំខាន់របស់ព្រេងនេះផ្តោតខ្លាំងទៅលើ៖ ទីមួយជួយអោយអ្នកទទួលបានរោមភ្នែកដែលបាត់បងត្រលប់មកវិញ ទី២ដោយសារតែប្រេងនេះមានអាស៊ីតខ្លាញ់ដែលកើតឡើងដោយធម្មជាតិដែលជួយឱ្យរោមភ្នែកដុះវែងបានលឿននិងក្រាស់។

វិធីប្រើ៖ គ្រាន់តែចាក់ព្រេងនេះខ្លះនៅលើសំឡីហើយយកវាមកដាក់លើផ្ទៃភ្នែក ជាពិសេសដាក់អោយចំរោមភ្នែក ហើយញីវាថ្នមប្រហែល២នាទី ហើយទុកវាចោលមួយយប់។អនុវត្តបែបនេះ៣ទៅ៥ដងក្នុង១សប្តាហ៍នឹងធ្វើអោយអ្នកទទួលបានលទ្ធផលគួរអោយពេញចិត្ត។

២.តែបៃតង

ខណៈពេលដែលអ្នកអាចញ៉ាំតែមួយពែងជារៀងរាល់ថ្ងៃអ្នកនឹងភ្ញាក់ផ្អើលដោយដឹងថាវាអាចជួយធ្វើអោយរោមភ្នែករបស់អ្នកលូតលាស់បានដោយសារវាមានសារធាតុអរម៉ូនអង់ទីអុកស៊ីដង់ដែលមានកម្លាំងស្តាររោមភ្នែកឡើងវិញ។

វិធីប្រើ៖ គ្រាន់តែយកតែមួយកែវរបស់អ្នកហើយញ៉ាំនៅពេលវាត្រជាក់ហើយចាក់វាខ្លះនៅលើសំឡី ហើយយកវាមកដាក់នៅលើរោមភ្នែករបស់អ្នក។ គ្រាន់តែព្យាយាមវិធីនេះ៥នាទីក្នុង១ថ្ងៃហើយអ្នកនឹងឃើញភាពខុសប្លែកគួរឱ្យកត់សម្គាល់។

៣.ប្រេងអូលីវ

វាជាការពិតដែមនុស្សជាច្រើនបានដឹងថាប្រេងអូលីវជួយធ្វើអោយសក់ដុះលូតលាស់ ហើយយើងជឿជាក់ថាមនុស្សជាច្រើនបានព្យាយាមប្រើប្រាស់វាដើម្បីធ្វើអោយពួកគេទទួលបានសក់វែង ហើយច្បាស់ណាស់ថាប្រេងអូលីវក៏ជួយក្នុងការលូតលាស់រោមភ្នែកផងដែរ។

វិធីប្រើ៖ គ្រាន់តែចាក់ប្រេងអូលីវខ្លះនៅលើចុងម្រាមដៃរបស់អ្នកហើយម៉ាស្សាត្របកភ្នែកអ្នកប្រហែលមួយនាទី។ លាងភ្នែករបស់អ្នកដោយទឹកក្តៅឧណ្ហ ៗ នៅព្រឹកបន្ទាប់។ អនុវត្តវាអោយញឹកញ៉ាប់ នោះអ្នកនឹងទទួលបានរោមភ្នែកវែងកាន់តែឆាប់។

៤. ចាហួយ Vaseline

វាអាចរកបាននៅគ្រប់ហាងលក់អីវ៉ាន់ដែលនៅជិតលោកអ្នក ហើយវាជារបស់ដែលថោកបំផុតដែលអ្នកអាចប្រើដើម្បីដោះស្រាយបញ្ហានេះ។ ចាហួយនេះវាផ្តល់នូវជាតិទឹកខ្ពស់បំផុតដែលវាល្អបំផុតសម្រាប់ការពារោមភ្នែកមិនអោយជ្រុះ​។

វិធីប្រើ៖ គ្រាន់តែយកចាហួយខ្លះមកដាក់លើចុងម្រាមដៃអ្នក ហើយយកវាមកម៉ាស្យាថ្នមៗនៅតំបន់ភ្នែកហើយលាងវាចេញនៅព្រឹកបន្ទាប់ អនុវត្តជារៀងរាល់ថ្ងៃនឺងទទួលបានផលកាន់តែឆាប់រហ័ស។

៥.គ្រាប់វីតាមីន E

វីតាមីនអ៊ីជួយបង្កើនចរន្តឈាមដល់ឫសសក់ហើយក៏ជំរុញឱ្យមានការដុះរោមភ្នែកថ្មី។

វិធីប្រើ៖ គ្រាន់តែយកគ្រាប់វីតាមីន E ហើយបំបែកវាដើម្បីយកប្រេងចេញ ហើយលាបប្រេងលើរោមភ្នែកមុនពេលចូលគេង អ្នកនឹងទទួលបានរោមភ្នែកក្រាស់ ហើយវែងយ៉ាងឆាប់រហ័ស។

តេក្រុមហ៊ុនឥឡូវនេះ