កង្វះសុខភាពមាត់ធ្មេញអាចបង្កហានិភ័យនៃជំងឺលើសឈាម

សុខភាពមាត់ធ្មេេញពិតជាសំខាន់ សម្រាប់មនុស្សគ្រប់គ្នា។ ព្រោះថាវាមិនត្រឹមតែជាអនាម័យប៉ុណ្ណោះទេ ប៉ុន្ដែវាក៏អាចប៉ះពាល់ដល់សុខភាពរបស់យើងបានផងដែរ បើសិនជាយើងពុំមានការថែរក្សាឲ្យបានដិតដល់។ ជាពិសេសបើសិនជាអ្នកចេះតែបណ្ដោយធ្មេញរបស់អ្នក ពុំមានអនាម័យវាអាចបណ្ដាលឲ្យអ្នកកើតមានជំងឺលើសឈាម។ ដែលជំងឺនេះងាយនឹងកើតនៅពេលដែលអ្នកមិនសម្អាតធ្មេញឲ្យបានត្រឹមត្រូវ ប៉ុន្ដែចូលចិត្តទំពាជាមួយនឹងស្ករកៅស៊ូ។

ស្ករកៅស៊ូនេះ វាជាហេតុធ្វើឲ្យអ្នកងាយកើតមានជំងឺលើសឈាមដែលឆ្លងមកពីស្ករនេះ។ មិនតែប៉ុណ្ណោះវាក៏ធ្វើឲ្យអញ្ចាញធ្មេញ ក៏ដូចជាថ្គាមរបស់អ្នកមានផលប៉ះពាល់ផងដែរ។ ហេតុនេះ អ្នកគួរតែទៅពិនិត្យសុខភាពមាត់ធ្មេញជាមួយនឹងគ្រូពេទ្យឲ្យបានទៀងទាត់ និងធ្វើការសំអាតធ្មេញជាមួយនឹងអំបោះរាល់ពេលទទួលទានអាហាររួច។

សម្រាប់អ្នកដែលកើតមានជំងឺលើសឈាម អ្នកគួរតែមានការប្រុងប្រយ័ត្នជាខ្លាំង ដោយត្រូវធ្វើការតមអាហារដែលមានជាតិប្រៃ, ត្រូវកម្រិតទម្ងន់របស់ខ្លួន និងធ្វើលំហាត់ប្រាណជាប្រចាំ៕

ប្រភព៖ timesofindia

តេក្រុមហ៊ុនឥឡូវនេះ