ចង់បានរាងស្អាត អ្នកគួរតែទទួលទានរបបអាហារទាំងនេះ

សម្រាប់នារីគ្រប់រូប ពួគគេតែងតែចង់បានរាងស្អាតហេតុនេះពួកគេសុខភាពធ្វើការតមអាហារ និងធ្វើការហាត់ប្រាណជាច្រើនម៉ោងដើម្បីបញ្ចេញជាតិខ្លាញ់ពីក្នុងខ្លួន។ ប៉ុន្ដែពួកគេមិនដែលចាប់អារម្មណ៍ទេថា តើពួកគេមានសុខភាពល្អរឺនៅ រឺក៏មានទម្ងន់សមល្មមនឹងខ្លួនដែរទេ។ ព្រោះថាអ្នករាល់គ្នាគឺត្រូវតែមានកំពស់ ក៏ដូចជាទម្ងន់ឲ្យសមស្របទៅនឹងលក្ខណៈរបស់ខ្លួន ស្គមពេកក៏មិនបាន ធាត់ពេកក៏មិនល្អ។ ដូចជានេះមុននឹងអ្នកសម្រេចចិត្តធ្វើការសម្រកទម្ងន់្នកគួរតែធ្វើការវាស់កំពស់ និងថ្លឹងទម្ងន់ជាមុនសិន។

ខាងក្រោមនេះគឺជារបបអាហារសម្រាប់អ្នកដែលចង់បានរាងស្អាត និងមានសុខភាពល្អ៖

១. ផ្លែប៊ឺ

ផ្លែប៊ឺ គឺជាផ្លែមួយប្រភេទដែលសំបូរទៅដោយជាតិសរសៃ និងប្រូតេអ៉ីនខ្ពស់។ ដែលវាជួយជំនួយដល់សុខភាព និងជៀងឆ្ងាយពីជំងឺទល់លាមក ជាពិសេសជួយបណ្ដេញជាតិពុលបានយ៉ាងល្អជួយឲ្យអ្នកមានរាងស្អាត។ ក្នុងមួយថ្ងៃអ្នកគួរតែទទួលបានឲ្យបាន ១/៤នៃកែវ។

២. ផ្កាខាត់ណាខៀវ

វាសំបូរទៅដោយប្រតេអ៉ីន ពិសេសគឺជួយដុតជាតិខ្លាញ់នៅក្នុងខ្លួន និងមានជាតិស្យូមខ្ពស់។ ដែលអ្នកគួរតែទទួលទានឲ្យបានច្រើន ដោយក្នុងមួយថ្ងៃអ្នកគួរតែទទួលទាន ១/២នៃអាហារ។

៣. គ្រាប់ធុញ្ញជាតិ

គ្រាប់ធុញ្ញជាតិមានដូចជាគ្រាប់អាល់ម៉ុន, ស្វាយចន្ទី, សណ្តែកដី, គ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់ល្ពៅ សុទ្ធសឹងតែជារបស់ដែលសំបូរប្រូតេអ៊ីន និងជួយអ្នកសម្រកទម្ងន់យ៉ាងមានប្រសិទ្ធិភាព។ ដោយអ្នកគ្រាន់តែទទួលទានវាឲ្យបាន ២ស្លាបព្រាបាយជារៀងរាល់ថ្ងៃ។

៤. ប្រេងធម្មជាតិ

ការទទួលទានប្រេងអូលីវ, ប្រេងផ្កាឈូករ័ត្ន, ប្រេងតែ និងប្រេងសណ្ដែកជារៀងរាល់ថ្ងៃមិនត្រឹមតែជួយរក្សារាងឲ្យនៅស្អាតប៉ុណ្ណោះទេ តែវាថែមទាំងជួយទ្រទ្រង់រាងកាយអ្នកទៀតផង ជាពិសេសជួយឲ្យស្បែកអ្នកមានសំណើមស្អាត៕

ប្រភព៖ mthai

តេក្រុមហ៊ុនឥឡូវនេះ