តើការយកប្រេងដែលនៅសល់មកប្រើប្រាស់វិញ មានបញ្ហាអ្វីខ្លះ?

រាល់ពេលដែលអ្នកធ្វើការចំអិនម្ហូបអាហាររួច ប្រេងដែលនៅសល់អ្នកតែងតែបែងចែកមិនចេញថាគួរតែទុក រឺក៏បោះវាចោល។ បើតាមអ្នកជំនាញបានលើកឡើងថា កាលណាប្រេងដែលយើងប្រើម្ដងហើយ ហើយយើងយកវាមកប្រើម្ដងទៀតនោះគុណភាពរបស់វាអាចនឹងមានការខូចខាត។ ដែលមានធ្វើឲ្យយើងប្រឈមនឹងជំងឺផ្សេងៗដូចជាជំងឺបេះដូង, ការស្ទះសរសៃឈាម, ជំងឺក្រិនសរសៃឈាម, ឡើងជាតិខ្លាញ់ និងធ្វើឲ្យមានកូឡេស្តេរ៉ុលខ្ពស់នៅក្នុងខ្លួន។

ប៉ុន្ដែអ្នកក៏អាចប្រើប្រាស់ប្រេងឡើងវិញដោយពុំមានបញ្ហាផងដែរ បើសិនជាអ្នកមានការរក្សាទុកបានត្រឹមត្រូវនៅក្នុងសីតុណ្ហភាពមួយដ៏សមស្រប។ ព្រោះបើសិនជាយើងរក្សាទុកមិនបានល្អទេនោះ វាធ្វើឲ្យប្រេងរបស់យើងឡើងពណ៌លឿងខ្មៅ និងធ្វើឲ្យខូចគុណភាពរបស់ប្រេង។ ហេតុនេះអ្នកគួរតែមានការរក្សាទុក និងមានអ្វីបិទជិតឲ្យបានត្រឹមត្រូវ មិនដូចនោះទេសុខភាពរបស់អ្នកនឹងអាចកើតមានបញ្ហាដូចដែលមាន រៀបរាប់ពីខាងលើ៕

ប្រភព៖ timesofindia

តេក្រុមហ៊ុនឥឡូវនេះ