សម្លេងរំខានពីខាងក្រៅ អាចបង្កហានិភ័យនៃជំងឺគាំងបេះដូង!

សម្រាប់អ្នកដែលមានជំងឺគាំងបេះដូង ត្រូវបានគេមើលថែជាពិសេស។ ព្រោះបើសិនជាពុំបានមើលថែឲ្យបានដិតដល់ទេនោះ ជំងឺអាចមានការរើឡើងវិញ រឺក៏អាចបង្កទៅជាធ្ងន់ធ្ងរបាន។ សម្រាប់អ្នកដែលកើតជំងឺនេះផងដែរ ក៏ត្រូវត្រួតពិនិត្យទៅលើចំណីអាហារ ក៏ដូចជាសម្ពាតឈាម និងកុំមានរឿងអ្វីប៉ះពាល់ដល់អារម្មណ៍របស់ពួកគេ។ ប៉ុន្ដែអ្នកមិនដឹងទេថា ការបង្កឲ្យមានសម្លេងរំខានខ្លាំងៗ ក៏អាចធ្វើឲ្យកើតជាហានិភ័យបានដែរ។

ដែលអ្នកស្រាវជ្រាវបានបង្ហាញថា ការប៉ះពាល់ទៅនឹងកម្រិតសម្លេងរំខានខ្ពស់អាចបង្កើនហានិភ័យនៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ ដែលសម្លេងទាំងនោះអាចបណ្ដាលមកពីសម្លេងយន្ដហោះ, សម្លេងភ្លេងខ្លាំង និងសម្លេងឡានដែលចេញពីផ្លូវហាយវេ។

គេបានប្រៀបធៀបថាសម្រាប់អ្នកដែលទទួលរងនូវសម្លេងរំខានតិច មានផលប៉ះពាល់តិចជាងអ្នកដែលទទួលរងនូវសម្លេងខ្លាំង។ ហេតុនេះនៅពេលដែលអ្នកទទួលរងនៅសម្លេងពីខាងក្រៅ អ្នកគួរតែមានឧបករណ៍បិទត្រចៀកដើម្បីកុំឲ្យទទួលរងសម្លេងរំខានពីខាងក្រៅខ្លាំងពេក៕

ប្រភព៖ misskyra

តេក្រុមហ៊ុនឥឡូវនេះ