មិននឹកស្មានត្រឹមទឹកកកមួយដុំ តែមានអត្ថប្រយោជន៍ច្រើនយ៉ាងនេះ

អ្នកអាចគិតថាទឹកកកត្រឹមតែជាភេសជ្ជៈដែលអ្នករាល់គ្នាទទួលទានរៀងរាល់ថ្ងៃ ប៉ុន្ដែអ្នកយល់ខុសហើយទឹកកកមានអត្ថប្រយោជន៍ជាច្រើនដែលអ្នកពុំធ្លាប់បានដឹង។ ខាងក្រោមនេះយើងនឹងប្រាប់ពីអត្ថប្រយោជន៍របស់ទឹកកកឲ្យអ្នករាល់គ្នាបានដឹង៖

១.កាត់បន្ថយភ្នែកហើម

ដើម្បីកាត់បន្ថយភ្នែកហើម រឺភ្នែកក្រហមគឺអ្នកគ្រាន់តែជូតទឹកកកនៅលើភ្នែកស្រាសលៗ ប្រហែលពី ៥ទៅ ១០នាទី នោះវានឹងជួយកាត់បន្ថយការហើមនៅក្រោមភ្នែកបានយ៉ាងល្អ។

២. រលាកថ្ងៃ

នៅពេលដែលអ្នកឈរនៅក្រោមពន្លឺថ្ងៃយូរ នោះវានឹងធ្វើឲ្យអ្នករងនូវការរលាកស្បែកឡើងក្រហម ហេតុនេះអ្នកគ្រាន់តែយកទឹកកកមកស្នំនៅតំបន់ដែលរលាក ព្រោះទឹកកជួយបន្ធូរបន្ថយការឈឺចាប់ដោយផ្តល់នូវអារម្មណ៍ត្រជាក់ និងជួយការស្រូបយកកំដៅពីស្បែក។

៣. បន្ថយការឈឺចាប់

នៅពេលដែលអ្នកធ្វើការដករោមចិញ្ចើមរួច នោះវាធ្វើឲ្យអ្នកមានអារម្មណ៍ថាផ្សារនិងឈឺ ដូចនេះអ្នកអាចយកដុំទឹកកកមកស្នំនៅតំបន់នោះដែលវាជួយកាត់បន្ថយភាពឈឺចាប់បានយ៉ាងល្អ។

៤.ការម៉ាស្សាជាមួយនឹងទឹកកក

ជាមួយនឹងការត្រូវកំដៅ រឺក៏ទទួលរងការខូចខាតពីបរិយាកាសខាងក្រៅអាចធ្វើឲ្យស្បែកមានពណ៌ស្រអាប់ ដោយអ្នកគ្រាន់តែយកទឹកកកមកធ្វើការម៉ាស្សាថ្នមនៅលើស្បែកដើម្បីឲ្យស្បែករបស់អ្នកមានសំណើម និងស្រស់ថ្លាឡើងវិញ៕

ប្រភព៖ timesofindia

តេក្រុមហ៊ុនឥឡូវនេះ