តើស៊ុតផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នក?

ដើម្បីទទួលបានសក់ដ៏ស្រស់ស្អាត ក៏ដូចជាមានសំណើមនារីមួយចំនួនតែងតែធ្វើការអប់ជាមួយនឹងប្រេងអូលីវ និងប្រេងដូង។ ប៉ុន្ដែអ្នកមិនដឹងទេថា ត្រឹមពងមាន់ពណ៌សមកអប់នៅលើសក់ក៏ជួយឲ្យសក់អ្នកស្រស់ស្អាតផងដែរ។ ដោយវាមានភាពងាយស្រួលមែនទែន គ្រាន់តែយកវាមកអប់ទុកនៅសក់អ្នកចោលប្រមាណពី ២០ ទៅ ៣០នាទី នោះសក់អ្នកនឹងទទួលបានភាពសំណើម។

មិនត្រឹមតែទទួលបានសំណើមសក់ប៉ុណ្ណោះទេ វាព្រមទាំងជួយឲ្យសក់អ្នកឆាប់ដុះ, ព្យាបាលសក់ជ្រុះ, ព្យាបាលស្បែកក្បាលដែលឡើងអង្គែ, ជួយការពារពីការរលាកស្បែកក្បាល, ការពារសក់មិនឲ្យស្ងួត និងបែកចុង ជាពិសេសជួយរក្សាប្រេងធម្មជាតិដែលមាននៅស្បែកក្បាលបានយ៉ាងល្អ។

អ្វីដែលកាន់តែពិសេសគឺជួយទប់ស្កាត់ការកើតមានសក់ស្កូវ ព្រោះដោយសារតែសារធាតុចិញ្ចឹមដែលមាននៅក្នុងពងមាន់វាជ្រៀបចូលបានល្អទៅក្នុងស្បែកក្បាល និងសរសៃសក់ដែលជាហេតុជួយឲ្យសក់អ្នកមានភាពខ្មៅជាប់បានយូរ៕

Woman applying hair egg conditioner.

ប្រភព៖ timesofindia

តេក្រុមហ៊ុនឥឡូវនេះ