ភេសជ្ជៈមានជាតិអាល់កុលទាំង ៤ ប្រភេទដែលជាជំនួយដល់ស្បែកមុខរបស់បងប្អូន

បងប្អូនអាចគិតថាទឹកដែលមានជាតិអាល់កុលសុទ្ធសឹងតែមានផលប៉ះពាល់ដល់សុខភាព។ ប៉ុន្ដែបងប្អូនយល់ខុសហើយ បើសិនជាបងប្អូនទទួលទាននៅក្នុងកម្រិតមួយដ៏ត្រឹមត្រូវនោះបងប្អូននឹងទទួលបានអត្ថប្រយោជន៍ពីវាជាក់ជាមិនខាន។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ស្រាដែលមានជំនួយដល់ស្បែកមុខរបស់បងប្អូន៖

១. ស្រាបៀរ

បងប្អូនបានដឹងហើយថា ស្រាបៀរអាចយកទៅកក់សក់បាន ប៉ុន្ដែវាក៏ជួយដល់ស្បែកមុខបងប្អូនបានថែមទៀតផង។ ព្រោះដោយសារតែជាតិកាត់របស់វាមានកម្រិតទាប ដែលជួយការពារមុខពីការកើតមានមុន និងជួយបំប៉នស្បែកមុខ។

រូបតំណាង

២. ស្រាក្រហម

ជួយឲ្យស្បែកមានភាពក្មេងជាងវ័យ ដោយសារមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានតួនាទីប្រឆាំងនឹងភាពចាស់ និងជួយស្តារកូឡាជែនឡើងវិញ។

រូបតំណាង

៣. ហ្គីន

Gin (ហ្គីន) ត្រូវបានធ្វើពីផ្លែឈើដែលជួយឲ្យឈាមរត់ទៅមុខបានល្អធ្វើឲ្យមើលទៅក្មេង។

រូបតំណាង

៤. Vodka

ប្រសិនបើបងប្អូនមានភាពធុញជាមួយនឹងមុនក្បាលខ្មៅ អ្វីដែលបងប្អូនត្រូវធ្វើគឺលាងមុខរបស់បងប្អូនជាមួយនឹងវ៉ដកាដែលជួយសំអាតរន្ធញើស និងសំអាតស្បែកមុខបានយ៉ាងល្អ៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ