ហេតុអ្វីបានជាយើងចាំបាច់បន្ថែមផ្លែខ្នុរទៅក្នុងរបបអាហារប្រចាំថ្ងៃ?

បងប្អូនប្រាកដជាបានស្គាល់ជាក់ជាមិនខានអំពីសារៈប្រយោជន៍របស់ផ្លែខ្នុរ ដែលវាមិនត្រឹមតែយកវាមកធ្វើជាបង្អែមមួយមុខប៉ុណ្ណោះទេ ប៉ុន្ដែវាគឺជាផ្លឺឈើមួយមុខដែលរួមបញ្ចូលទៅក្នុងរបបអាហាររបស់បងប្អូន។ នៅក្នុងផ្លែខ្នុរសំបូរទៅដោយសារធាតុចិញ្ចឹម និងប្រូតេអ៊ីនជាច្រើន ប៉ុន្ដែនៅមានអត្ថប្រយោជន៍ជាច្រើនទៀត។ ចង់ដឹងថាមានអ្វីខ្លះសូមបងប្អូនអានខាងក្រោមនេះ៖

១. ជួយនៅក្នុងការសម្រកទម្ងន់

ដោយសារតែនៅក្នុងផ្លែខ្នុរមានកូឡេស្តេរ៉ុលតិច និងកាឡូរីតិចជាហេតុធ្វ់ឲ្យមានផលប៉ះពាល់តិចបំផុតចំពោះការឡើងទម្ងន់។ ទោះបីជាផ្លែខ្នុរមានជាតិផ្អែមក៏ពិតមែន ប៉ុន្ដែវាមានភាពធម្មជាតិមិនមែនផ្អែមដោយសារតែការប្រើប្រាស់ស្ករនោះទេ។

រូបតំណាង

២. ម្ស៉ៅខ្នុរ

ម្ស៉ៅខ្នុរ មានអត្ថប្រយោជន៍ជាច្រើន ដែលបងប្អូនពុំបានចាប់អារម្មណ៍។ អ្វីដែលពិសេសគឺវាជួយឲ្យអ្នកលូតកំពស់បានទៀតផង។

រូបតំណាង

៣. ជួយកម្រិតជាតិស្ករនៅក្នុងឈាម

វាផ្ទុកនូវកាបូអ៊ីដ្រាត ដែលជាជំនួយដល់ការរំលាយអាហារ និងជួយកម្រិតជាតិស្ករដែលកើតមាននៅក្នុងឈាមបានយ៉ាងមានប្រសិទ្ធិភាព។

រូបតំណាង

៤. ទប់ស្កាត់បញ្ហាស្បែក

ជួយរក្សាស្បែករបស់បងប្អូននៅចាំ ជាពិសេសជួយទប់ស្កាត់មិនឲ្យស្បែកមុខមានស្នាម និងការកើតមុន។ លើសពីនេះទៅទៀតវាមានតួនាទីប្រឆាំងអុកស៊ីតកម្ម ដែលការពារមិនឲ្យស្បែកមុខឆាប់ចាស់។

រូបតំណាង

៥. ជាជំនួយដល់ភ្នែក

ផ្លែខ្នុរ គឺជាប្រភពនៃវីតាមីន A ដែលចាំបាច់សម្រាប់ចក្ខុវិស័យជួយការពារនិងជួយឲ្យមើលច្បាស់ល្អ។ វាក៏អាចជួយក្នុងការកាត់បន្ថយ ការប៉ះពាល់ជាមួយនឹងកាំរស្មីអ៊ុលត្រាដែលបង្កគ្រោះថ្នាក់ជាខ្លាំងដល់ប្រស្រីភ្នែក៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ