របៀបថែរក្សាស្បែកមុខ ដែលអ្នកគួរតែអនុវត្តន៍

មិនថាបុរស រឺក៏ស្រ្ដីនោះទេ គឺសុទ្ធសឹងតែចង់បានសម្រស់ដ៏ស្រស់ស្អាត។ បើសិនជាពួកគេមិនមានវិធីនៅក្នុងការថែសម្រស់ឲ្យបានត្រឹមត្រូវទេនោះ វាអាចបណ្ដាលឲ្យមុខរបស់យើងមានស្នាមអាចម៍រុយ, ស្នាមជាំ និងកើតមានមុនជាច្រើននៅលើមុខ។ ហេតុនេះអ្នកគួរតែដឹងពីរបៀបនៃការថែរក្សាសម្រស់ដូចខាងក្រោមនេះ៖

១. ត្រូវតែធ្វើការលាងមុខជាប្រចាំ

សម្រាប់អ្នកដែលមានជាតិខ្លាញ់នៅលើមុខច្រើន អ្នកគួរតែធ្វើឲ្យលាងសំអាតមុខឲ្យបានទៀងទាត់ព្រោះមិនដូចនោះទេ វាអាចធ្វើឲ្យមុខអ្នកឆាប់ឡើងមុន។ ហើយវាក៏ធ្វើឲ្យប៉ះពាល់ស្បែកមុខផងដែរ បើសិនជាអ្នកជ្រើសរើសផលិតផលមិនបានល្អ។

២. ការធ្វើការកោររោមមុខ

មិនថាស្រ្ដី រឺបុរស មុននឹងធ្វើការកោររោមមុខអ្នកគួរតែធ្វវើជាមួយនឹងស្រ្ពាយ ព្រោះវាជួយឲ្យស្បែកមុខមានសំណើម និងមិនស្ងួតពេក។ ហើយវាក៏ជួយការពាររន្ធរោមមិនឲ្យឃើញបើកធំពេក បន្ទាប់ពីធ្វើការកោររួច។

៣. កំចាត់ចោលនៃកោសិកាស្បែកចាស់ៗ

ជាការពិតទោះបីជាអ្នក ថ្វើការលាងសំអាតមុខស្អាតយ៉ាងណា ក៏វានៅតែមានកម្ទេចធូលីដីជាប់នៅស្បែកមុខដដែល។ ជាពិសេសគឺការជម្រុះកោសិកាស្បែកមុខចាស់ចោល ដោយអ្នកគួរតែប្រើជាមួយនឹងស្រ្កាបមុខ ដើម្បីជួយបើករន្ធញើសរបស់ក្នុងការសម្អាតធូលី, ជាតិខ្លាញ់ ជាពិសេសគឺសម្អាតកោសិកាចាស់ៗចេញពីស្បែកមុខរបស់។ ធ្វើបែបនេះគឺជួយឲ្យស្បែកមុខកើតនូវកោសិកាថ្មី ដែលធ្វើឲ្យមុខសថ្លាស្អាតបែបធម្មជាតិ។

៤. រក្សាស្បែកមុខឲ្យមានសំណើម

អ្នកមិនគួរឲ្យស្បែកមុខអ្នកស្ងួត ហើយទៅប៉ះជាមួយនឹងភន្លឺថ្ងៃនោះទេ។ មុននឹងអ្នកធ្វើការចេញទៅខាងក្រៅ អ្នកគួរតែធ្វើការប្រើប្រាស់លេការពារកម្ដៅថ្ងៃ ដើម្បីជួយការពារស្បែកមិនឲ្យខូចដោយសារតែពន្លឺថ្ងៃ និងជួយឲ្យស្បែកមានសំណើមជាប់រហូត។ អ្វីដែលពិសេសគឺអ្នកគួរតែទទួលទានទឹកឲ្យបានច្រើន ព្រោះការទទួលទានទឹកក៏ជួយឲ្យមានសំណើមដល់ស្បែកផងដែរ៕

ប្រភព៖ timesofindia

តេក្រុមហ៊ុនឥឡូវនេះ