ផ្លាស់ប្ដូរទម្លាប់នៃការងូតទឹកដើម្បីទទួលបានស្បែកទន់ និងមានសំណើម

បងប្អូនដែលនិយមងូតទឹកក្ដៅពិតជាមិនដឹងទេថា ការដែលងូទទឹកក្ដៅច្រើនគឺវាបណ្ដាលឲ្យស្បែកមានភាពស្ងួត និងបាត់បង់សំណើមជាពិសេសធ្វើឲ្យស្បែកងាយនឹងប្រេះស្រកា។ ហេតុនេះដើម្បីទទួលបានស្បែកទន់ និងមានសំណើមបងប្អូនគួរតែផ្លាស់ប្ដូរនូវទម្លាប់មួយចំនួនដូចខាងក្រោម៖

១. ប្រើប្រាស់ជាមួយនឹងសាប៊ូជែល

សាប៊ូជែល គឺវាមានជួយឲ្យមានសំណើមដល់ស្បែក និងជួយឲ្យស្បែកទន់ជាពិសេសវាមានជាតិកាត់តិចជាងសាប៊ូដទៃ ដែលវាជួយមិនធ្វើឲ្យស្បែកប្រេះស្រកា និងស្ងួតខ្លាំងពេកពេលដែលងូតជាមួយនឹងទឹកក្ដៅ។

រូបតំណាង

២. ងូតទឹកជាមួយនឹងទឹកដោះគោ

បងប្អូនអាចនឹងគិតថាវាជារឿងមិនគួរឲ្យជឿ ប៉ុន្ដែវាជួយឲ្យស្បែកមានសំណើមជាសាប៊ូដទៃ។ ជាពិសេសសម្រាប់សុភាពនារីដែលនិយមងូតជាមួយនឹងទឹកក្ដៅ ដែលមានស្បែកស្ងួតខ្លាំង។ បងប្អូនគួរតែងូតជាមួយនឹងទឹកដោះគោឲ្យបាន ២ដងក្នុងខែ។

រូបតំណាង

៣. ម៉ាស្សាជាមួយនឹងប្រេង

ដើម្បីជួយឲ្យស្បែកកាន់តែមានសំំណើម បងប្អូនគួរតែជ្រើសរើសយកប្រេងដូង រឺក៏ប្រេងអាលម៉ុនដើម្បីមកធ្វើការម៉ាស្សានៅលើស្បែក វាមិនត្រឹមតែជួយឲ្យស្បែកមានសំណើមតែប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ជួយស្បែកទន់រលោងទៀតផង។ ដោយបងប្អូនគ្រាន់តែធ្វើការម៉ាស្សា ៣០នាទីរួចចាំធ្វើការសំអាត។

រូបតំណាង

៤. ជ្រើសរើសសាប៊ូដែលមានជាតិកាត់តិច

សាប៊ូដែលមានជាតិកាត់តិច វាអាចជួយកាត់បន្ថយភាពស្ងួតរបស់ស្បែក ជាពិសេសការពារស្បែកមិនឲ្យងាយនឹងប្រេះស្រកា។ ហេតុនេះបើសិនជាបងប្អូនមិនមានពេល រឺក៏ចំណាយពេលតិចបងប្អូនគួរតែដើររកមើលសាប៊ូណាដែលមានជាតិកាត់តិចបំផុត។

រូបតំណាង

ចំណាំ៖ បើសិនជាស្ថិតនៅក្នុងរដូវរងារ បងប្អូនមិនគួរធ្វើការងូតទឹកក្ដៅយូរពេកនោះទេ ព្រោះវាបណ្ដាលឲ្យស្បែករបស់បងប្អូនកាន់តែស្ងួត បើសិនជាបងប្អូនប្រើប្រាស់សាប៊ូដែលមានជាតិកាត់ទៀតនោះកាន់តែធ្វើឲ្យស្បែកមានបញ្ហា៕

តេក្រុមហ៊ុនឥឡូវនេះ