អត្ថប្រយោជន៍ទាំង ៥នៃខ្ទឹមស ដែលជួយឲ្យសម្រស់អ្នកស្រស់ស្អាត

ខ្ទឹមស ក្រៅពីអ្នកអាចយកវាទៅចំអិនម្ហូប វាក៏មានតួនារីយ៉ាងសំខាន់នៅក្នុងការថែសម្រស់របស់អ្នក។ ដោយវាមានភាពងាយស្រួល និងចំណាយអស់ថវិកាតិច អ្វីដែលពិសេសគឺវាជារូបមន្ដធម្មជាតិពុំមានប៉ះពាល់ដល់ស្បែកមុខរបស់អ្នកឡើយ។ ខាងក្រោមនេះគឺជាវិធីនៅក្នុងការព្យាបាលឲ្យស្បែកមុខរលូងស្អាត៖

១. ជួយបំបាត់មមុនចេញពីផ្ទៃមុខ

ត្រឹមអ្នកយកខ្ទឹមស ទៅកិនវាបន្ទាប់មកយកទឹកដែលកិនបាននោះទៅលាបនៅលើផ្ទៃមុខ ទុកចោលប្រមាណ៥ នាទីចាំអ្នកលាងសំអាតវាចេញ នោះអ្នកនឹងទទួលអារម្មណ៍ថាតឹងនោះលើស្បែកមុខ។

២. ជួយបង្រួមរន្ធញើស

ការដែលអ្នកនៅក្រោមពន្លឺថ្ងៃរាប់ម៉ោង នោះវាធ្វើឲ្យរន្ធញើសរបស់យើងមានជាប់ធូលីដី ជាពិសេសធ្វើឲ្យរន្ធញើសធំ។ ហេតុនេះអ្នកគួរតែយកខ្ទឹមសកិនយកទឹក ហើយលាយជាមួយនឹងប៉េងប៉ោះពាក់កណ្ដាល បន្ទាប់មកយកវាមកម៉ាស្សានៅលើផ្ទៃមុខ ទុកចោល១០ នាទីចាំអ្នកធ្វើការសំអាតវាចេញ។

៣. ជួយកាត់បន្ថយស្នាមសង្វារ

ដើម្បីកាត់បន្ថយស្នាមសង្វារដែលមាននៅលើដងខ្លួន អ្នកគួរតែយកទឹកខ្ទឹមសលាយជាមួយនឹងប្រេងអូលីវ បន្ទាប់មកយកវាមកធ្វើការម៉ាស្សាថ្នមៗនៅកន្លែងដែលកើតមានសង្វារ ហើយអ្នកបន្ដធ្វើបែបនេះជាប់គ្នា ២ ទៅ ៣ថ្ងៃ អ្នកនឹងទទួលបានលទ្ធផលល្អជាមិនខាន។

៤. ជួយបង្ការភាពចាស់

ទឹមសក៏អាចជួយពន្យារភាពជ្រីវជ្រួញរបស់អ្នកបានដែរ ដោយអ្នកគ្រាន់តែលាយខ្ទឹមសជាមួយនឹងទឹកឃ្មុំ, ក្រូចឆ្មា លាយវាឲ្យសព្វ បន្ទាប់មកព្យាយាមយកវាមកលាបនៅលើផ្ទៃមុខជារៀងរាល់ព្រឹក នោះស្បែកមុនរបស់នឹងតឹងណែនស្អាត។

៥. ជួយព្យាបាលស្បែកដែលឆាប់ប្រតិកម្ម

សម្រាប់អ្នកដែលឆាប់ប្រតិកម្ម ក៏អាចព្យាបាលជាមួយនឹងខ្ទឹមសផងដែរ។ ដោយអ្នកគ្រាន់តែយកខ្ទឹមសបកសំបករួច យកមកធ្វើការដុសថ្នមៗនៅត្រង់កន្លែងដែលមានឡើងស្នាមក្រហមដោយសារតែប្រតិកម្ម នោះវាក៏បាត់ទៅវិញបន្ទាប់ពីអ្នកធ្វើការម៉ាស្សារួច៕

ប្រភព៖ timesofindia

តេក្រុមហ៊ុនឥឡូវនេះ