ចង់ទទួលទានកាហ្វេដោយមិនប៉ះពាល់ដល់ការឡើងទម្ងន់ អ្នកគួរតែសាកល្បងវិធីនេះ

សម្រាប់អ្នកដែលចង់សម្រកទម្ងន់ ប៉ុន្ដែឈប់ទទួលទានកាហ្វេមិនបានវាគឺជារឿងមួយដ៏លំបាក។ ព្រោះថាការទទួលទានកាហ្វេនាពេលព្រឹក គឺជាទម្លាប់របស់អ្នករាល់គ្នា ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយ និងមានថាមពលក្នុងការធ្វើការងារផ្សេងៗ។ តែអ្នកកុំមានការបារម្ភទៀតអី អ្នកអាចទទួលទានកាហ្វេដោយសប្បាយរីករាយមិនចាំបាច់ខ្វល់រឿងការឡើងទម្ងន់ទៀតឡើយ។

ដោយអ្នកគ្រាន់តែបញ្ឈប់ការប្រើបែបស្ករ រឺក៏ទឹកឃ្មុំ តែបែរមកប្រើជាមួយនឹងស្ករឈើអែមវិញ។​ ព្រោះថាស្ករឈើអែម វាមានរសជាតិអាចជំនួសឲ្យស្កររបស់យើងបាន ប៉ុន្ដែវាមានជាតិស្ករតិចជាងស្ករធម្មតាជាហេតុមិនធ្វើឲ្យអ្នកឡើងទម្ងន់ឡើង។

ជាងនេះទៅទៀងវាថែមទាំងជួយឲ្យសុខភាពរបស់អ្នកទៀតផង ដូចជាជំនួយដល់ក្រពះ, ជួយមិនឲ្យអ្នកលើសជាតិស្ករនៅក្នុងខ្លួន, ប្រយុទ្ធជាមួយនឹងអុកស៊ីតកម្មដែលមាននៅក្នុងខ្លួន និងជួយកាត់បន្ថយការឃ្លានរបស់អ្នក៕

ប្រភព៖ timesofindia

តេក្រុមហ៊ុនឥឡូវនេះ