មូលហេតុដែលធ្វើឲ្យមានបញ្ហាដល់ដំនើរអូវុលរបស់អ្នក
ដំនើរអូវុល ពិតជាសំខាន់សម្រាប់សុភាពនារី ព្រោះថាវាធ្វើឲ្យប៉ះពាល់ដល់រាងកាយទាំងមូល, ប៉ះពាល់ដល់វត្តរដូវ និងធ្វើឲ្យខ្វះវីតាមីននៅក្នុងខ្លួន។ អ្វីដែលជាចំណុចសំខាន់នោះគឺការមានគភ៌ ព្រោះថាបើសិនជាសុភាពនារីមានបញ្ហានិងដំនើរការអូវុល នោះការមានគភ៌មានភាពលំបាក។ ខាងក្រោមនេះគឺជាមូលហេតុមួយចំនួនដែលធ្វើឲ្យសុភាពនារីជួបប្រទះជាមួយនឹងបញ្ហាដំនើរការអូវុល៖
១. ស្ថិតនៅក្រោមភាពតានតឹង
កំរិតស្ត្រេសរបស់បងប្អូនអាចរំខានដល់ដំណើរការនៃការបញ្ចេញពងអូវុល។ ការស្ថិតក្នុងភាពតានតឹងអាចប៉ះពាល់ដល់ដំណើរការនៃក្រពេញនៅក្នុងខួរក្បាលដែលធ្វើឲ្យអ័រម៉ូនតែងមានការប្រែប្រួលជាញឹកញាប់។

២. មានរបបអាហារមិនត្រឹមត្រូវ
សុភាពនារីត្រូវតែទទួលទានបន្លែផ្លែឈើ, គ្រាប់ធុញ្ញជាតិ និងទឹកដោះគោ ដោយជៀសវាងការទទួលទានអាហារដែលសំបូរជាតិខ្លាញ់ និងអាហារកំប៉ុង ព្រោះវាធ្វើឲ្យកើតមានការអាក់ខានដល់ដំនើរអូវុល។

៣. ភាពមិនប្រក្រតីនៃអ័រម៉ូន
នៅពេលដែលអ័រម៉ូនរបស់បងប្អូនមានភាពមិនប្រក្រតី រឺក៏មានដំនើរមិនទៀងទាត់ នោះការកើតមានអូវុល ក៏វាមានបញ្ហាទៅតាមនោះដែរ។ ដើម្បីទទួលបានសុខភាពល្អ បងប្អូនគួរតែមានរបបអាហារល្អ និងមានទម្លាប់នៅក្នុងការហាត់ប្រាណ នោះបងប្អូននឹងទទួលបានសុខភាពល្អជាក់ជាមិនខាន។

៤. លើសទម្ងន់ឬមិនគ្រប់ទម្ងន់
សម្រាប់បងប្អូនដែលមិនគ្រប់ទំងន់ រឺលើសទម្ងន់ប្រហែលជាមិនសូវជាល្អចំពោះប្រព័ន្ធអូវ៉ុលរបស់បងប្អូននោះទេ។ ដើម្បីឲ្យរាងកាយរបស់បងប្អូនមានដំណើរការបានល្អ នោះបងប្អូនចាំបាច់ត្រូវមានរាងរក្សាទម្ងន់ឲ្យមានស្ថេរភាព៕
