និយាយពាក្យថាលា ចំពោះស្បែកស្ងួតនៅលើផ្ទៃមុខ
សម្រស់ គឺជាបញ្ហាសំខាន់របស់សុភាពនារីដែលពួកគេ មិនអាចទុកឲ្យស្បែករបស់ពួកគេនៅមានស្នាមអុច រឺក៏ខ្មៅស្ងួតនោះទេ។ ប៉ុន្ដែទោះបីជាខំថែយ៉ាងណាក៏នៅតែជួបបញ្ហាស្បែកស្ងួតដដែល នេះមកពីកត្តាអាកាសធាតុ។ ហេតុនេះអ្នកកុំបារម្ភទៀតអី ជាមួយនឹងទឹកសេរ៉ូមផ្កាក៏អាចជួយព្យាបាលស្បែកស្ងួតរបស់អ្នកបានដែរ៖
១. សេរ៉ូមផ្កា និងក្រូចឆ្មា
ទឹកសេរ៉ូមនេះវាជួយកម្ចាត់ស្បែកស្ងួតនៅលើមុខយ៉ាងមានប្រសិទ្ធិភាព ព្រោះវាវីតាមីនដែលមានវាអាចជួយដល់ស្បែកឲ្យកាន់តែមានសំណើម និងជួយកម្ចាត់ស្នាមអុចខ្មៅដែលមាននៅលើផ្ទៃមុខបានទៀតផង។ នៅក្នុងការធ្វើគឺវាមានភាពងាយស្រួលជាខ្លាំង ត្រឹមអ្នកលាយទឹកផ្កាចំនួន ២០មីលីលីត្រ, គ្លីសេរីន ៥ដំណក់ និងក្រូចមួយ។ អ្នកធ្វើការលាងវាឲ្យសព្វរួចហើយដាក់នៅក្នុងដប់មួយតូច ហើយយើងអាចធ្វើការថែរក្សាវានៅក្នុងទូរទឹកកកបាន។
២.ថ្នាំវីតាមីន E
ប៉ុន្ដែបើសិនជាវិធីខាងលើពុំមានប្រសិទ្ធិភាពសម្រាប់អ្នកទេនោះ រឺក៏ស្បែករបស់អ្នកមានការស្ងួតខ្លាំងអ្នកអាចធ្វើការលេបថ្នាំដែលមានជាតិវីតាមីន E ជាជំនួយដល់ស្បែកបាន។
៣. ទឹកស្រ្ពាយ
ដើម្បីបង្កាកុំឲ្យមុខស្ងួតពេកនៅរាល់ពេលដែលអ្នកធ្វើការតុបតែងមុខរួច អ្នកគួរតែធ្វើការបាញ់ស្រ្ពាយពីលើ ព្រោះធ្វើបែបនេះវាជួយការពារស្បែកមុខមិនឲ្យស្ងួតពេក និងការពារមុខពីម៉្សៅដែលអ្នកបានផាត់ទុកវាជាច្រើនម៉ោង៕
ប្រភព៖ timesofindia