ការញាំកាហ្វេក្ដៅ និងកាហ្វេទឹកកកតើមួយណាល្អសម្រាប់សុខភាពជាង

ការទទួលទានកាហ្វេ គឺអាចនិយាយបានថាជាទម្លាប់របស់អ្នករាល់គ្នា។ ព្រោះអ្នកណាក៏ចូលចិត្តទទួលទានវាផងដែរ ដែលមិនអាចខ្វះបាន។ អ្នកខ្លះក៏ចូលចិត្តបែបក្ដៅ អ្នកខ្លះទៀតក៏ចូលចិត្តទទួលទានជាមួយនឹងទឹកកក។ ប៉ុន្ដែអ្នកទាំងអស់់គ្នាដែលមានចម្ងល់ទេថា រវាងកាហ្វេក្ដៅ និងកាហ្វេទឹកកកមួយណាល្អសម្រាប់សុខភាពរបស់អ្នក។

បើតាមអ្នកជំនាញបានលើកឡើងថា ការទទួលទានកាហ្វេទាំង ២យ៉ាងនេះគឺវាមានគុណសម្បត្តិស្រដៀងគ្នា។ គ្រាន់តែអ្នកដែលចូលចិត្តទទួលទានកាហ្វេក្ដៅមានសុខភាពល្អជាងបន្ដិច ព្រោះថានៅក្នុងកាហ្វេក្ដៅគឺមានសារធាតុម្យ៉ាងដែលជួយប្រឆាំងទៅនឹងអ៊ុកស៊ីតកម្មយ៉ាងមានប្រសិទ្ធិភាព ជាជាងដែលអ្នកទទួលទានកាហ្វេទឹកកក។

ដែលគេលើកឡើងបែបនេះដោយសារតែ កាហ្វេទឹកកកបានបន្ថែមជាមួយនឹងទឹកកកដុំទៅក្នុងនោះ ដែលធ្វើឲ្យបាត់បង់នូវសារធាតុប្រឆាំងនឹងអ៊ុនស៊ីតកម្មដែលមាននៅក្នុងកាហ្វេ។ ហេតុនេះសម្រាប់អ្នកដែលមិនចូលចិត្តទទួលទានកាហ្វេក្ដៅ អ្នកគួរតែចាប់ផ្ដើមរៀនទទួលទានបន្ដិចម្ដងៗ៕

ប្រភព៖ timesofindia

តេក្រុមហ៊ុនឥឡូវនេះ