ការស្រកទម្ងន់មិនដឹងមូលហេតុ អាចបណ្ដាលមកពី

សម្រាប់អ្នកធ្វើការនៅក្នុងការិយាល័យមួយចំនួន តែងតែជួបប្រទះនូវការស្រកទម្ងន់ដោយគ្មានមូលហេតុ។ ដែលជាហេតុធ្វើឲ្យពួកគេមានការព្រួយបារម្ភជាខ្លាំង។ ប៉ុន្ដែអ្នកកុំបារម្ភព្រោះខាងក្រោមនេះជាមូលហេតុដែលធ្វើឲ្យអ្នកបាត់បង់ទម្ងន់៖

១. មិនមានពេលទទួលទានអាហារពេលព្រឹក

សម្រាប់អ្នកធ្វើការភាគច្រើនគឺពួកគេពុំមានពេលសម្រាប់ទទួលទានអាហារពេលព្រឹកនោះទេ ព្រោះខ្លាចយឺតពេលធ្វើការ។ ហេតុនេះពួកគេសុខចិត្តអត់បាយព្រឹក ជាហេតុធ្វើឲ្យពួកគេពុំមានកម្លាំងនៅក្នុងការធ្វើការពេញលេញ និងធ្វើឲ្យនៅក្នុងខ្វះនូវសារធាតុចិញ្ចឹម។

២. មានភាពស្មុកស្មាញខ្លាំងពេក

ការដែលអ្នកទទួលរងសម្ពាតពីកន្លែងធ្វើការងារ នោះអារម្មណ៍របស់អ្នកក៏មានការស្មុកស្មាញទៅតាមនោះដែរ។ ដែលធ្វើឲ្យបានបង់នូវចំណងអាហារ ដែលធ្វើឲ្យអ្នកមានការស្រកទម្ងន់ជាលំដាប់។

៣. ការទទួលទានអាហារនៅខាងក្រៅ

ការដែលអ្នកទទួលទានអាហារមិនទៀងពេល និងទទួលទានអាហារខាងក្រៅ វាក៏ជាមូលហេតុមួយដែលធ្វើឲ្យអ្នកស្រកទម្ងន់ផងដែរ។ ហេតុនេះអ្នកគួរតែមានរបបអាហារត្រឹមត្រូវ និងត្រូវកម្រិតនៃអាហារដែលត្រូវទទួលទាន។

៤. នៅធ្វើការដល់យប់ជ្រៅពេក

ការដែលអ្នកធ្វើការដល់យប់ជ្រៅនោះថាមពល ក៏ដូចជាកម្លាំងរបស់អ្នកក៏ខ្សោយទៅតាមនោះផងដែរ។ ជាហេតុធ្វើឲ្យអ្នកមានអារម្មណ៍ថាហត់នឿយ ពុំចង់ទទួលទានអ្វីទាំងអស់ខាងក្រៅពីគេង៕

ប្រភព៖ mthai

តេក្រុមហ៊ុនឥឡូវនេះ