អាថ៌កំបាំងធម្មជាតិជួយឲ្យអ្នកទទួលបានផ្ទៃមុខសភ្លឺស្អាត

សុភាពនារីមួយចំនួនតែងតែចង់បានស្បែកមុខស្អាតរលោង និងមានភាពភ្លឺ។ តែទោះបីជាពួកគេព្យាយាមប្រើសប្រាស់ផលិតផលអ្វីក៏ពុំមានប្រសិទ្ធិភាព។ ប៉ុន្ដែនៅពេលនេះបងប្អូនអស់បារម្ភទៀតហើយ មកដឹងទាំងអស់គ្នាពីវិធីអាថ៌កំបាំងដែលជួយឲ្យផ្ទៃមុខសរលោងស្អាត តាមបែបធម្មជាតិ៖

១. ស្ពៃក្ដោប

ជាការពិតស្ពែក្ដោប វាជាបន្លែដែលជំនួយដល់សុខភាព ប៉ុន្ដែវាក៏ជួយសម្រស់នារីយើងផងដែរ។ ដោយវាជួយឲ្យស្បែកបងប្អូនមានភាពរលោង និងក្មេងជាងវ័យព្រោះថាវាសំបូរទៅដោយវីតាមីនA, C និង D។ ដោយបងប្អូនគ្រាន់តែយកទឹកស្ពៃក្ដោបដែលដាំរួច  រក្សាវាទុកឲ្យត្រជាក់ចាំបងប្អូនយកវាមកធ្វើការលុវលាងមុខរៀងរាល់ព្រឹកជាការស្រេច។

រូបតំណាង

២. ទឹកដោះគោជូរ

ទឹកអាស៊ីតដែលមាននៅក្នុងទឹកដោះគោជូរអាចជួយកម្ចាត់កោសិកាស្បែកចាស់ៗនិងបិទរន្ធញើសដែលធ្វើឲ្យផ្ទៃមុខក្មេងជាងវ័យ។ ដោយគ្រាន់តែបងប្អូនយកទឹកដោះគោជូរ លាយជាមួយនឹងប្រេងអូលីវ ហើុធ្វើការលាបឲ្យសព្វនៅផ្ទៃមុខ ចាំវាស្ងួតទើបធ្វើការលាងសំអាតជាការស្រេច។

រូបតំណាង

៣. ខ្ទិះដូង

ខ្ទិះដូង​ជាសារធាតុបំបាត់ជាតិខ្លាញ់ដ៏អស្ចារ្យដែលល្អបំផុតសម្រាប់ការថែទាំស្បែក។ លើសពីនេះវាក៏អាចយកមកលាបនៅលើដងខ្លួនបានទៀតផង ដែលវាជួយឲ្យស្បែកមានសំណើម និងទន់រលោង។

រូបតំណាង

៤. ទឹកដូង

ទឹកដូង ជាប្រភេទផ្លែឈើដែលផ្ដល់នូវជាតិសំណើម ដែលក្នុងនោះបងប្អូនអាចធ្វើការទទួលទាន រឺក៏លាបនៅលើផ្ទៃមុខ។ ដើម្បីយកមកលាបនៅលើផ្ទៃមុខ គឺគ្រាន់តែយកទឹកដូង លាយជាមួយនឹងទឹកម្នាស់ ហើយផាបវានៅលើផ្ទៃមុខ ទុកចោលមួយសន្ទុះចាំធ្វើការជូតសំអាតវា។

រូបតំណាង

៥. ទឹកខ្មេះប៉ម

ទឹកខ្មេះប៉ម វាមានតួនាទីធ្វើការសំអាតជាតិពុលដែលមាននៅលើផ្ទៃមុខ។ ដោយបងប្អូនគ្រាន់តែយកទឹកខ្មេះប៉ម លាយជាមួយនឹងកាហ្វេ បន្ទាប់ពីលាយសព្វគឺគ្រាន់តែយកវាមកលាបនៅលើផ្ទៃមុខទុកចោល ២០នាទីចាំធ្វើការសំអាតជាមួយនឹងទឹកត្រជាក់៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ