គ្រាប់ធុញ្ញជាតិទាំង៥ ដែលជាជំនួយក្នុងការសម្រកទម្ងន់

បងប្អូនប្រាកដជាបានដឹងហើយថា ការទទួលទានគ្រាន់ធុញ្ញជាតិគឺជាជួយជាច្រើនដល់សុខភាព ជាពិសេសជួយឲ្យរាងកាយសម្បូរប្រូតេអ៊ីន, កាល់ស្យូម, សម្បូរវីតាមីន និងជាអ្វីដែលសំខាន់សម្រាប់នារីគឺបញ្ហាសម្រកទម្ងន់។ ក្នុងនោះគ្រាប់ធុញ្ញជាតិទាំងនេះក៏ជួយកម្ចាត់ជាតិស្ករនៅក្នុងឈាមផងដែរ។ បងប្អូនចង់ដឹងថាមានគ្រាប់ធុញ្ញជាតិអ្វីខ្លះសូមមើលអត្ថបទខាងក្រោមនេះ៖

១. គ្រាប់អាល់ម៉ុន

បងប្អូនបានដឹងហើយថាគ្រាន់អាល់ម៉ុនគឺវាជួយជាច្រើនដល់សុខភាព។ ក្នុងនោះវាជួយឲ្យចន្ដរឈាមដើរល្អ និងបង្ការជំងឺបេះដូងអ្វីដែលកាន់តែពិសេសគឺរក្សាគីឡូរបស់បងប្អូនឲ្យនៅដដែល។ ដោយបងប្អូនគ្រាន់តែទទួលទានវានាពេលព្រឹកជារៀងរាល់ថ្ងៃ នោះបងប្អូននឹងទទួលបានលទ្ធផលល្អ។

រូបតំណាង

២. គ្រាប់ Walnuts

ទោះបីជាគ្រាប់ Walnut មានកាឡូរីខ្ពស់ក៏ពិតមែន ប៉ុន្តែវាមិនមានផលប៉ះពាល់ធំធេងចំពោះទម្ងន់ខ្លួនទេ។ ពីព្រោះបើសិនជាបងប្អូនទទួលទានគ្រាប់ Walnuts នៅក្នុងកម្រិតមួយដ៏ត្រឹមត្រូវ នោះវានឹងជួយឲ្យបងប្អូនមានអារម្មណ៍ថាឆ្អែត និងមិនចង់ទទួលទានអាហារខាងក្រៅ ជាហេតុធ្វើឲ្យបងប្អូនសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។

រូបតំណាង

៣. គ្រាប់រីករាយ

គ្រាប់រីករាយ មានអត្ថប្រយោជន៍ជាច្រើនដោយសារតែវាសំបូរទៅដោយប្រូតេអ៊ីន និងជួយកាត់បន្ថយជាតិខ្លាញ់បាន ជាហេតុធ្វើឲ្យបងប្អូនទទួលបានរាងស្អាត និងជួយទប់ស្កាត់ជាតិស្ករក្នុងឈាមចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម។ ដោយបងប្អូនគួរតែទទួលទានវាឲ្យបាន ៣០គ្រាប់ក្នុងមួយថ្ងៃ រឺក៏អាចទទួលទានបានជាមួយនឹងសាឡាត។

រូបតំណាង

៤. សណ្ដែកដី

វាសំបូរទៅដោយប្រូតេអ៊ីន និងជាតិសរសៃដែលមាននៅក្នុងសណ្តែកដីមានអត្ថប្រយោជន៍ណាស់សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២។ ការទទួលទានសណ្តែកដីជារៀងរាល់ថ្ងៃមិនត្រឹមតែជួយសម្រកទម្ងន់នោះទេប៉ុន្តែវាក៏ជួយបន្ថយ ហានិភ័យនៃជំងឺបេះដូងផងដែរ។

រូបតំណាង

៥. គ្រាប់ស្វាយចន្ទី

ការទទួលទានគ្រាប់ស្វាយចន្ទីជាប្រចាំអាចជួយបន្ថយកម្រិតសម្ពាធឈាម និងបន្ថយហានិភ័យនៃជំងឺបេះដូង។ គ្រាប់ស្វាយចន្ទីមានសារជាតិខ្លាញ់តិចជាងគ្រាប់ធញ្ញជាតិដទៃទៀត លើសពីនេះទៅទៀតពួកគេមិនមានផលប៉ះពាល់អវិជ្ជមានលើកំរិតជាតិស្ករក្នុងឈាម រឺទម្ងន់ទេ។ ដែលបងប្អូនអាចធ្វើការទទួលទានជាប្រចាំបាន៕

រូបតំណាង

 

តេក្រុមហ៊ុនឥឡូវនេះ