មិនចង់ឲ្យស្បែកស្ងួត អ្នកមិនគួរងូតទឹកលើសពី ១៥នាទី

ចូលដល់រដូវរងារ អ្នករាល់គ្នាតែងតែជួបប្រទះនូវស្បែកស្ងួតពុំមានសំណើម ជាពិសេសគឹប្រេះស្រកាដែលធ្វើឲ្យមើលមកយើងពុំមានភាពស្រស់ស្អាត។ ហេតុនេះអ្នកគួរតែមានវិធីនៅក្នុងថែរក្សាស្បែករបស់អ្នក សូម្បីតែអ្នកលាបលេការពារក៏នៅតែមិនអាចទប់ទល់ជាមួយនឹងបរិយាកាសខាងក្រៅបាន។

ហេតុនេះដើម្បីរក្សាស្បែកឲ្យនៅមានសំណើមនៅរដូវរងារ អ្នកគួរតែកាត់បន្ថយម៉ោងនៃការងូតទឹករបស់អ្នក។ ព្រោះបើសិនជាអ្នកចំណាយពេលងូតទឹកលើសពី ១៥នាទីវាអាចធ្វើឲ្យស្បែករបស់អ្នកស្ងួតជាខ្លាំង និងធ្វើឲ្យបាត់បង់ជាតិប្រេងនៅលើស្បែក ដែលប្រេងទាំងនោះវាជួយឲ្យស្បែកអ្នកមានសំណើម និងជួយការពារការប្រេះស្រកា។ បន្ទាប់ពីអ្នកធ្វើការសំអាតខ្លួនរួច អ្នកគ្រាន់តែបន្ថែមនូវក្រីមការពារស្បែកពីលើ ដើម្បីកាន់តែជួយឲ្យស្បែកអ្នកមានសំណើមជាងមុន និងពុំចាំបាច់ខ្វល់ពីការមកដល់នៃរដូវរងារទៀតនោះទេ៕

ប្រភព៖ mthai

តេក្រុមហ៊ុនឥឡូវនេះ