ចេកតែមួយផ្លៃអាចព្យាបាលជំងឺមនុស្សយ៉ាងមានប្រសិទ្ធិភាព

ផ្លែចេកជាផ្លែឈើមួយប្រភេទដែលលោកអ្នកបរិភោគសំរាប់ជួយថែបំប៉នសុខភាពស្បែក និងសម្រួល ដល់ការរំលាយអាហារ។ ក្រៅពីការជួយថែរបំប៉នសុខភាពស្បែក និងរំលាយអាហារចេកមានមុខងារ យ៉ាងសំ​ខាន់ក្នុងព្យាបាលជំងឺផ្សេងៗទៀត។ សូមអានអត្ថប្រយោជន៍នៃផ្លែចេកខាងក្រោមនេះ៖

១-ព្យាបាលជំងឺមហារីកសួត

ផ្លែចេកសម្បូរទៅដោយវីតាមីន B6 ដែលមានឥទ្ធិពលក្នុងការកម្រិតជាតិគ្លុយកូសក្នុងឈាម។ ការសិក្សាមួយបានបង្ហាញថាវីតាមីន B នៅក្នុងផ្លែចេកអាចព្យាបាលជំងឺមហារីកសួតបានយ៉ាង មានប្រសិទ្ធភាព។

២-កាត់បន្ថយសម្ពាធឈាមខ្ពស់

 សារធាតុប៉ូតាស្យូមនៅក្នុងផ្លែចេកមានតួនាទីយ៉ាងសំខាន់ក្នុងការជួយរក្សាសម្ពាធឈាមឡើងខ្ពស់។យោងតាមអ្នកជំនាញបានឱ្យដឹងថាការទទួលទានចេកជារៀងរាល់ថ្ងៃ នឹងជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូងនិងការឡើងសម្ពាធឈាមខ្ពស់។

៣-ជំងឺធ្លាក់ទឹកចិត្ត

ការញុំាចេកក្នុងមួយថ្ងៃ ១ផ្លែនិងជួយអ្នកឱ្យមានអារម្មណ៍ធូស្រាល ស្រលះ ហើយចេកក៏មានប្រយោជន៍ក្នុងការបង្កើនការចងចាំផងដែរ។

៤-ចង្វាក់បេះដូង

ផ្លែចេកដែលជាប្រភពនៃប៉ូតាស្យូមដ៏សម្បូរបែបអាចជួយក្នុងការធ្វើអោយចង្វាក់បេះដូងរបស់យើងមាន តុល្យភាព និងជួយបំពេញជាតិទឹកនៅក្នុងរាងកាយ៕

ប្រភព៖ doctor.ndtv.com

តេក្រុមហ៊ុនឥឡូវនេះ