កាត់បន្ថយទទួលទានជាតិស្រវឹងមួយខែ នោះអ្នកនឹងទទួលបានស្បែកមុខដ៏ស្រស់ស្អាត

ការដែលបងប្អូនចេញទៅក្រៅម្ដងៗ តែងតែទទួលទានគ្រឿងស្រវឹង ក៏ដូចជាអាហារចំណីផ្ដេសផ្ដាស។ ដែលជាហេតុធ្វើឲ្យបងប្អូនជួបនូវសុខភាពមិនល្អ ជាពិសេសធ្វើឲ្យមានការប៉ះពាល់ដល់ស្បែកទៀតផង។ ហេតុនេះទើបអ្នកស្រាវជ្រាវបានរកឃើញថា ការកាត់បន្ថយទទួលទានជាតិស្រវឹងមួយសប្ដាហ៍អាចជួយឲ្យបងប្អូនទទួលទានសម្រស់ស្រស់ស្អាត៖

១. ជួយឲ្យក្រោមភ្នែកមានភាពស្រស់ថ្លា

ការដែលមិនទទួលទានគ្រឿងស្រវឹងនាពេលយប់ វាបានធ្វើឲ្យបងប្អូនគេងបានយ៉ាងស្កប់ល្អ ជាពិសេសមានអារម្មណ៍ស្រស់ស្រាយនិងមិនធ្វើឲ្យមានភាពដកនៅក្រោមភ្នែក។

រូបតំណាង

២. ជួយឲ្យស្បែកមុខមានសំណើម និងក្មេងជាងវ័យ

ការកាត់បន្ថយទទួលទានគ្រឿងស្រវឹង ក៏ជួយធ្វើឲ្យស្បែកមុខមានសំណើម និងសុខភាពល្អ។ អ្វីដែលពិសេសគឺជួយឲ្យស្បែកមើលមកមានភាពទន់រលោង និងក្មេងជាងវ័យ ព្រោះថាការទទួលទានទឹកឲ្យបានច្រើន គឺវាផ្ដល់ផលល្អចំពោះស្បែកជាជាងទទួលទានគ្រឿងស្រវឹង។

រូបតំណាង

៣.​ ជួយឲ្យឃើញស្បែកមុខសស្អាត

ការដែលមិនទទួលទានគ្រឿងស្រវឹងវាអាចជួយឲ្យស្បែកមុខមានភាពសថ្លា និងភ្លឺរលោង។ ព្រោះថាជាតិស្រវឹងវាអាចបណ្ដាលឲ្យឈាមរត់មិនស្រួល ដែលជាហេតុធ្វើឲ្យផ្ទៃមុខរបស់បងប្អូនមានភាពស្រអាប់ និងឡើងក្រហម៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ