ទិចនិកនៅក្នុងការសំអាតមាត់ធ្មេញ

សុខភាពមាត់ធ្មេញគឺជារឿងមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប។ បើសិនជាមានសុខភាពមាត់ធ្មេញមិនល្អទេ នោះវាធ្វើឲ្យជះផលមិនល្អដល់ខ្យល់ដង្ហើមរបស់ខ្លួន។ ដែលទាំងនេះហើយជាហេតុដែលវេជ្ជបណ្ឌិតតែងតែឲ្យបងប្អូនចំណាយពេលសំអាត់ធ្មេញយ៉ាងហោចណាស់ក៏បាន ២ដងក្នុងមួយថ្ងៃ។ គឺបងប្អូនត្រូវសំអាតពេកភ្ញាក់ពីគេង និងមុនពេលចូលគេង។

រូបតំណាង

ប៉ុន្ដែបងប្អូនដែលមានចម្ងល់ទេថា តើរវាងការសំអាតធ្មេញនាពេលព្រឹក និងពេលយប់មួយណាសំខាន់ជាង? ដែលនៅក្នុងនោះវេជ្ជបណ្ឌិតបានលើកឡើងថា ការសំអាតធ្មេញគឺវាជារឿងសំខាន់ដែលមិនអាចចោលបានទេ គ្រាន់តែការសំអាតនាពេលយប់គឺមានសារៈសំខាន់ខ្លាំងព្រោះថា បើសិនជាបងប្អូនរំលងការសំអាតធ្មេញនាពេលយប់នោះវាធ្វើឲ្យកើនជាតិអាស៊ីត និងបាក់តេរីនៅក្នុងមាត់។ ជាហេតុបង្កឲ្យបងប្អូនមានក្លិនមាត់មិនល្អ ទោះបីជាមានការសំអាតជាមួយនឹងអំបោះ, ជាមួយនឹងស្ករកៅស៊ូ ក៏ដោយក៏មិនអាចកម្ចាត់ជាតិអាស៊ីតនៅក្នុងមាត់បានដែរ។

រូបតំណាង

ហេតុនេះបងប្អូនគួរតែធ្វើការសំអាតធ្មេញឲ្យបានទៀងទាត់ បើសិនជាបងប្អូនមិនចង់ឲ្យសុខភាពមាត់ធ្មេញបងប្អូនបញ្ហា និងប៉ះពាលដល់ខ្យល់ដង្ហើមរបស់បងប្អូន៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ