វិធីសម្រកទម្ងន់ងាយៗ ដើម្បីទទួលបានរាងស្រលូនស្អាត

ការមានរាងធាត់មិនស្អាតជាអ្វីដែលនារីគ្រប់មិនប្រាថ្នាចង់បាន និងជាអ្វីដែលធ្វើឲ្យនារីគ្រប់រូបបាត់បង់ទំនុកចិត្តលើសម្រស់របស់ខ្លួន។ ហេតុនេះដើម្បីទទួលបានរាងស្អាត បងប្អូនគួរតែសាកល្បងជាមួយនឹងវិធីងាយៗទាំងនេះ៖

១. កាត់បន្ថយជាតិប្រៃ

ការទទួលជាតិប្រៃច្រើនវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាជរបស់បងប្អូនជាខ្លាំង ជាពិសេសធ្វើឲ្យបងប្អូនឡើងទម្ងន់យ៉ាងងាយស្រួល។ ដើម្បីទទួលបានរាងស្អាត បងប្អូនគួរតែកាត់បន្ថយទទួលទានជាតិប្រៃជាពិសេសអាហារស្រាប់, នំកញ្ចប់ ក៏ដូចជាដំឡូងបំពងជាដើម។

រូបតំណាង

២. រក្សាជាតិទឹកនៅក្នុងខ្លួន

សារធាតុកាល់ស្យូម, ប៉ូតាស្យូម និងម៉ាញ៉េស្យូម វាជួយធានាដល់រាងកាយរបស់បងប្អូនរក្សានូវជាតិទឹក ដែលសារធាតុទាំងនេះមាននៅក្នុងបន្លែផ្លែឈឺបៃតង និងផ្លែចេក។ លើសពីនេះបងប្អូនគួរតែទទួលទានទឹកឲ្យបានច្រើនក្នុងមួយថ្ងៃ ព្រោះមិនត្រឹមតែជួយរក្សាជាតិទឹកប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងជួយឲ្យមានសំណើមដល់ស្បែកទៀតផង។

រូបតំណាង

៣. ការធ្វើលំហាត់ប្រាណ

ការហាត់ប្រាណឲ្យាបានទៀងទាត់ក៏ជាចំណែកមួយជួយឲ្យបងប្អូនទទួលបានរាងស្អាតផងដែរ។ ប៉ុន្ដែបងប្អូនត្រូវតែធ្វើឲ្យបានទៀងទាត់ មិនដូចនោះទេវាអាចធ្វើឲ្យគីឡូបងប្អូនឡើងបាន។

រូបតំណាង

៤. របបទទួលទានអាហារ

ក្នុងមួយថ្ងៃយ៉ាងហោចណាស់បងប្អូនគួរតែទទួលទានឲ្យបាន ៣ពេល។ ព្រោះការទទួលទានឲ្យទៀងពេលវាជំនួយដល់ក្រពះ និងដល់ការរំលាយអាហាររបស់បងប្អូន។ បើសិនជាចង់ឲ្យមានរាងស្រលូន បងប្អូនមិនគួរទទួលទានខុសពេលនោះទេ ព្រោះដំនើរនៃការរំលាយអាហារមិនទាន់ លើសពីនេះបងប្អូនគួរតែកំណត់ការទទួលទានឲ្យបានសមស្របកុំច្រើនពេក ក៏កុំតិចពេក៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ