កម្ចាត់ស្នាមសង្វាយ៉ាងមានប្រសិទ្ធិភាពជាមួយនឹងវិធីទាំងនេះ

ស្នាមសង្វាគឺជាអ្វីដែលសុភាពនារីគ្រប់រូបមិនចង់ឲ្យមាននៅលើរាងកាយរបស់ពួកគេ។ ព្រោះថាស្នាមទាំងនោះវាអាចធ្វើឲ្យពួកគេបាត់បង់នូវទំនុកចិត្តលើខ្លួនឯងនៅពេលដែលអ្នកដទៃបានឃើញ និងមានភាពលំបាកនៅពេលដែលចង់ស្លៀកខ្លីម្ដងៗ។ ដែលស្នាមសង្វានេះផងដែរកើតមានដោយសារតែបងប្អូនមានការផ្លាស់ប្ដូរទម្ងន់លឿនពេក។ ខាងក្រោមនេះគឺជាវិធីបង្ការ ក៏ដូចជារបៀបកម្ចាត់ស្នាមសង្វាទាំងនោះ៖

រូបតំណាង
  • កុំធ្វើការស្លៀកពាក់ខោដែលរឹប ព្រោះវាធ្វើឲ្យស្នាមទាំងនោះកាន់តែរីករាលដាល
  • ជ្រើសរើសខោដែលមានសាច់ក្រណាត់ ព្រោះវាធ្វើឲ្យស្បែកបងប្អូនស្ងួតមិនប៉ះពាល់ដល់ស្បែក
  • ព្យាយាមស្វែងរកសាប៊ូ ឬក្រែមផ្កាឈូក ដើម្បីជួយកាត់បន្ថយស្លាកស្នាមសង្វាក៏ដូចជាការឡើងមុននៅលើស្បែក
រូបតំណាង
  • ស្វែងរកក្រីម ដើម្បីជួយកម្ចាត់ស្នាមសង្វាដែលមាននៅលើស្បែក ក៏ដូចជាជួយឲ្យស្បែកមានភាពរលោងស្អាត
  • អាហារបំប៉នដែលមានប្រសិទ្ធភាពក្នុងការជួយថែរក្សាស្បែកកាត់បន្ថយមុននិងកាត់បន្ថយសង្វានៅលើស្បែកដូចជាវីតាមីន C វីតាមីន A ដែលបងប្អូនគួរតែទទួលទានជាប្រចាំ
  • អ្វីដែលសំខាន់ គឺបងប្អូនគួរតែទទួលទានទឹកឲ្យបានច្រើន ព្រោះថាវាជាជំនួយជួយដល់ស្បែកជាខ្លាំង និងជួយឲ្យស្បែកប្រែមកស្អាត និងគ្មានស្នាម៕
រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ