វិធីលាងសំអាតផ្ទៃមុខដ៏ត្រឹមត្រូវសម្រាប់សុភាពនារីគ្រប់រូប

សុភាពនារីជាច្រើន តែងតែគិតថាត្រឹមយកទឹកស្អាតមកលាងសំអាតមុខគឺមានភាពគ្រប់គ្រាន់។ ប៉ុន្ដែបងប្អូននាំគ្នាយល់ខុសហើយ ព្រោះថាផ្ទៃមុខរបស់យើងរាល់គ្នាត្រូវប៉ះជាមួយនឹងធូលីដី ក៏ដូចជាកើតមានជាតិខ្លាញ់ជាច្រើននៅលើផ្ទៃមុខ ហេតុនេះត្រឹមទឹកស្អាតមិនអាចសំអាតដីចេញពីមុខអស់បានទេ។ ខាងក្រោមនេះគឺជាវិធីនៅក្នុងការលាងសំអាតមុខដ៏ត្រឹមត្រូវដើម្បីកម្ចាត់ដីចេញពីផ្ទៃមុខរបស់បងប្អូន៖

១. សំអាតគ្រឿងសំអាងនៅលើផ្ទៃមុខជាមុន

មុននឹងចូលគេងបងប្អូនត្រូវប្រាកដនៅក្នុងចិត្តថាបានសំអាតគ្រឿងសំអាងចេញពីផ្ទៃមុខ។ ព្រោះថាបើសិនជាមិនបានសំអាតឲ្យបានស្អាតទេនោះ វាអាចបណ្ដាលធ្វើឲ្យមុខបងប្អូនកើតមានមុន និងធ្វើឲ្យរន្ធញើសថប់ដង្ហើម។

រូបតំណាង

២. ជៀងវាងការប្រើសាប៊ូដែលមានជាតិកាត់ខ្លាំង

ផ្ទៃមុខរបស់មនុស្សម្នាក់ៗគឺមានភាពស្ដើង បើសិនជាប៉ះជាមួយនឹងជាតិកាត់ខ្លាំងពេកនោះវាអាចបណ្ដាលឲ្យស្បែកមុខកាន់តែស្ដើង ពិសេសអាចរលាកស្បែកមុខបានទៀតផង។

រូបតំណាង

៣. លាងជាមួយនឹងទឹកក្ដៅអ៊ុនៗ

បងប្អូនតែងតែគិតថា ការលាងជាមួយនឹងទឹកក្ដៅគឺជួយឲ្យរន្ធញើសបើក ហើយវាជួយធ្វើឲ្យសំអាតផ្ទៃមុខបានល្អ។ ប៉ុន្ដែបងប្អូនគិតខុសហើយ ការលាងជាមួយនឹងទឹកក្ដៅពេកវាអាចធ្វើឲ្យស្បែកមុខរលាក ហេតុនេះគួរតែលាងជាមួយនឹងទឹកក្ដៅល្មមកុំឲ្យក្ដៅពេក។

រូបតំណាង

៤. កុំធ្វើការលាងសំអាតញឹកញាប់

ការដែលធ្វើការសំអាតផ្ទៃមុខមួយថ្ងៃ ២ដងគឺជាភាពដ៏ត្រឹមត្រូវមួយ ប៉ុន្ដែនៅក្នុងការសំអាតបងប្អូនក៏មិនគួរប្រើការដុសខ្លាំងពេកដែរ ព្រោះថាវាធ្វើឲ្យបាត់បង់ភាពសំណើមនៃផ្ទៃមុខ និងអាចធ្វើឲ្យស្បែកមុខស្ងួត។

រូបតំណាង

៥. លាបក្រីមការពារស្បែកមុខ

បន្ទាប់ពីធ្វើការសំអាតមុខរួចមក បងប្អូនគួរតែបន្ថែមក្រីមមុននឹងចេញទៅក្រៅ រឺក៏មុនពេលចូលគេង។ ព្រោះថាវាចជួយឲ្យស្បែកមុខកាន់តែមានសំណើម និងការពារមិនឲ្យប្រេះស្រកាស្បែកមុខ ជាពិសេសសម្រាប់បងប្អូនដែលមានមុខស្ងួត៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ