ទិកនិចនៃការថែរក្សាសក់ឲ្យមានភាពសំណើម និងរលោងស្អាត

សុភាពនារីដែលមានសក់វែងប្រាកដជាបញ្ហាជាច្រើននៅពេលដែលធ្វើការសំអាតសក់ម្ដងៗ។ ព្រោះវាសំអាតមិនបានសព្វល្អ និងមិនបានលាងសំអាតតឹកឲ្យបានស្អាតដូចជាពេលដែលបងប្អូនទៅហាងនោះទេ។ ប៉ុន្ដែពេលនេះកុំមានការបារម្ភទៀតអី ទិកនិចខាងក្រោមនេះអាចជួយបងប្អូនបាន ហើយថែមទាំងជួយថែរក្សាសក់របស់បងប្អូនថែមទៀតផង៖

១. ការលាងសំអាតសក់

ជាដំបូងបងប្អូនធ្វើការសំអាតគល់សក់ជាមុនសិន ដើម្បីសំអាតធូលីដី ក៏ដូចជាជាតិខ្លាញ់ដែលមាននៅលើស្បែកក្បាល។ បន្ទាប់មកទឹកទី ២គឺដើម្បីធ្វើការសំអាតដល់ចុងសក់របស់បងប្អូន ដែលនេះគឺជាវិធីនៅក្នុងការលាងសំអាតសក់ឲ្យបានស្អាតដូចទើបតែចេញពីហាងដូចនោះដែរ។ បងប្អូនអាចនឹងលាងទឹកទី ៣ផងដែរប៉ុន្ដែបើសិនជាមិនចង់ឲ្យស្បែកក្បាលបងប្អូនមានភាពស្ងួតទេនោះ គឺលាងត្រឹមទឹកទីគឺគ្រប់គ្រាន់ហើយសម្រាប់បងប្អូន។

រូបតំណាង

២. ការដាក់សាប៊ូបន្ទន់សក់

បន្ទាប់ពីបងប្អូនធ្វើការសំអាតសក់រួចមក ក៏មិនគួររំលងជាមួយនឹងសាប៊ូបន្ទន់ផងដែរ ប៉ុន្ដែបងប្អូនត្រូវចាំថាដើម្បីឲ្យសក់មានភាពទន់ស្អាតបងប្អូនមិនគួរឲ្យស្បែកក្បាលប៉ះជាមួយនឹងសាប៊ូនបន្ទន់នោះទេ ត្រឹមដាក់វានៅត្រឹមចុងសក់គឺគ្រប់គ្រាន់។ ព្រោះបើសិនជាស្បែកក្បាលប៉ះជាមួយនឹងសាប៊ូបន្ទន់អាចបង្កឲ្យកើតមានអង្គែ និងឆាប់ឡើងប្រេង។ ហេតុនេះបងប្អូនគួរតែធ្វើយ៉ាងណាជៀសវាងកុំឲ្យស្បែកក្បាលប៉ះជាមួយនឹងសាប៊ូបន្ទន់។

រូបតំណាង

៣. ការធ្វើការសម្ងួតសក់

ធ្វើការកក់សក់រួច មិនគួរទុកសក់ឲ្យនូវផ្អាប់ទុកចោលនោះទេ វាអាចបង្កឲ្យឡើងផ្សិត និងឡើងអង្គែ។ ប៉ុន្ដែបងប្អូនក៏មិនគួរប្រើម៉ាស៊ីនផ្លុំ មកផ្លុំដើម្បីឲ្យស្ងួតពេកនោះដែរ ជាការល្អបងប្អូនគួរតែជ្រើសយកកន្សែងមកធ្វើការជូតសក់ទើបជាវិធីដ៏ល្អ៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ