ទទួលទានបន្លែបៃតង និងផ្លែឈើជួយបង្ការជំងឺអ្វីខ្លះ?

សម្រាប់បងប្អូនដែលនិយមចូលចិត្តទទួលទានសាច់ រឺក៏គ្រឿងស្រវឹង ប្រាកដជាមានការព្រួយបារម្ភចំពោះសុខភាពរបស់ខ្លួនជាមិនខាន។ ពិតជាត្រឹមត្រូវ ព្រោះថាអ្នកដែលចូលចិត្តទទួលទានសាច់ច្រើនគឺមានការប្រឈមខ្ពស់នឹងកើតមានជំងឺជាច្រើននៅក្នុងខ្លួន។ ដែលជំងឺទាំងនោះអាចកើតមានដូចជាខ្លាញ់រុំបេះដូង, ជំងឺខ្លាញ់នៅក្នុងថ្លើម,​ជម្ងឺក្រិនថ្លើម រឺមហារីកថ្លើម ពិសេសប៉ះពាល់ដល់សរសៃឈាមបេះដូងនិងជំងឺទឹកនោមផ្អែម។

រូបតំណាង

ហេតុដូចជាបងប្អូនគួរតែងាកមកទទួលទានបន្លែបៃតង ក៏ដូចជាផ្លែឈើឲ្យបានច្រើនក្នុងមួយថ្ងៃ ព្រោះវាអាចបង្ការការកើតមានជំងឺសាហាវដូចដែលបានរៀបរាប់ខាងលើនេះ។

រូបតំណាង

លើសពីនេះបងប្អូនគួរតែបន្ថែមជាមួយនឹងគ្រាន់ធុញ្ញជាតិ ព្រោះថាវាក៏មានតួនាទីផ្ដល់នូវប្រូតេអ៊ីន ក៏ដូចជាវីតាមីនជាច្រើនដែលបងប្អូនមិនធ្លាប់បានដឹង ក្នុងនោះបងប្អូនក៏មិនគួរចោលផងដែរជាមួយនឹងទឹកដោះគោ ដើម្បីជំនួយដល់ឆ្អឹងរបស់បងប្អូន៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ