តម្រង់នោមរបស់អ្នកនឹងមានបញ្ហា បើសិនជាអ្នកនៅតែបន្ដសកម្មភាពមួយនេះ

សព្វថ្ងៃការកើតមានជំងឺរលាកតម្រង់នោម កាន់តែមានការកើនឡើងជាលំដាប់។ ដែលទាំងនេះបណ្ដាលមកពីការទប់មិនធ្វើការបន្ទោរបង់របស់បងប្អូន។ ការដែលធ្វើការទប់មិនបន្ទោរបង់ជាច្រើនម៉ោងវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពជាខ្លាំង សម្រាប់បងប្អូនដែលមានតម្រង់ខ្សោយ។ បងប្អូនត្រូវចង់ចាំថា ទោះបីជាមានការរវល់នឹងការងារយ៉ាងណាក្ដី ក៏ត្រូវចូលបន្ទប់ទឹកឲ្យបានទៀងកុំធ្វើការទប់ចាំដល់ពេលទំនេរ រឺក៏ធ្វើការទ្រាំ។

រូបតំណាង

ព្រោះមិនមែនត្រឹមតែធ្វើឲ្យរលាកតម្រង់នោមប៉ុណ្ណោះទេ ប៉ុន្ដែវាអាចបង្កទៅជាគ្រោះនៅក្នុងតម្រង់នោម, ធ្វើឲ្យទាស់នោម និងអាចធ្វើឲ្យប៉ះពាល់ដល់ប្លោកនោមធ្ងន់ធ្ងរ។ នៅក្នុងករណីដែលបងប្អូនមានអារម្មណ៍ថាមិនស្រួល បងប្អូនគួរតែទៅជួបជាមួយនឹងវេជ្ជបណ្ឌិតឲ្យបានទាន់ពេលវេលា មិនដូចនោះទេសុខភាពរបស់បងប្អូននឹងកាន់តែធ្ងន់ធ្ងរទៅជាលំដាប់៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ