ចង់ទទួលបានស្បែកមុខស្អាត និងសក់ភ្លឺរលោងកន្ទួតព្រៃអាចជួយអ្នកបាន

កន្ទួតព្រៃ ជាផ្លែមួយប្រភេទដែលផ្ដល់អត្ថប្រយោចន៍ជាច្រើនដល់ស្បែក និងសក់។ ដែលវាជួយចិញ្ចឹម ក៏ដូចជាជួយព្យាបាលស្បែកដែលខូចមកជាល្អ និងមានសុខភាពវិញ។ ដោយនៅក្នុងនោះវាមានភាពងាយស្រួលជាខ្លាំង ត្រឹមបងប្អូនកិនវាជាទឹក, ទទួលទានស្រស់, អាចជ្រើសជាប្រភេទម៉្សៅ, លាយជាមួយនឹងទឹកឃ្មុំ សូម្បីប្រេងរបស់វាក៏មានអត្ថប្រយោជន៍ផងដែរ។

រូបតំណាង

ដែលការរៀបរាប់ខាងលើនេះគឺវាសុទ្ធសឹងតែជំនួយដល់ស្បែក និងសក់។ ដូចជាជាជួយឲ្យស្បែកមុខមានពន្លឺ, ជួយកម្ចាត់កោសិកាស្បែកមុខចាស់ៗ, ជួយកម្ចាត់មុននៅលើផ្ទៃមុខ, ជួយការពារមិនឲ្យមុខស្ងួត, ជំនួយដល់សុខភាពស្បែកមុខ និងព្យាបាលស្បែកមុខដែលខូចប្រែមកជាមានសំណើមវិញ។

រូបតំណាង

សម្រាប់សក់វិញបងប្អូនអាចជ្រើសរើសធ្វើការម៉ាស្សាជាមួយនឹងប្រេងរបស់ក្ទួតព្រៃក៏បាន រឺក៏យកទឹករបស់វាមកធ្វើការអប់សក់ក៏បាន។ ព្រោះថាវិធីខាងលើនេះវាជួយឲ្យសក់បងប្អូនមានសំណើម, មានភាពរលោង, ការពារការជ្រុះសក់, មិនធ្វើឲ្យសក់បែកចុង ស្ងួត ជាពិសេសជួយឲ្យសក់បងប្អូនមានភាពរឹងមាំពីគល់ដល់ចុងសក់៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ