ទទួលទានខ្ទឹមសជាប្រចាំ ដើម្បីជួយប្រឆាំងជំងឺដែលមាននៅក្នុងខ្លួន

មើមខ្ទឹមសវាមានអត្ថប្រយោជន៍ជាច្រើន ដែលបងប្អូនបានដឹងរួចមកហើយ។ ប៉ុន្ដែបងប្អូនបានដឹងត្រឹមមួយភ្នែកតូចប៉ុណ្ណោះ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ខ្ទឹមសដែលបងប្អូនមិនគួរមើលរំលងនោះទេ៖

១.​ ជួយបង្កើនភាពស៊ាំនៅក្នុងខ្លួន

ជួយដល់បងប្អូនមានសុខភាពល្អ និងមានភាពស៊ាំជាមួយនឹងជំងឺផ្ដាសាយ ព្រោះថាសារធាតុដែលមាននៅក្នុងខ្ទឹមសអាចជួយប្រឆាំងទៅនឹងវីរុសដែលបណ្តាលអោយផ្តាសាយបានយ៉ាងមានប្រសិទ្ធិភាព។

រូបតំណាង

២. ជួយព្យាបាលពីជំងឺផ្ដាសាយ និងជំងឺគ្រុនផ្តាសាយ

ខ្ទឹមសអាចមានប្រសិទ្ធភាពក្នុងការការពារជំងឺផ្តាសាយនិងជំងឺគ្រុនផ្តាសាយ។ប្រសិនបើជាបងប្អូនងាយនឹងកើតមានជំងឺផ្តាសាយញឹកញាប់ នោះបងប្អូនគួរតែទទួលទានខ្ទឹមសជាប្រចាំព្រោះវាអាចការពារអ្នកបាន។

រូបតំណាង

៣. ទទួលបានកាល់ស្យូមប្រចាំថ្ងៃ

ជាមធ្យមបងប្អូនគួរតែទទួលទានមើមខ្ទឹមសឲ្យបានពី ២ ទៅ ៣ចំណិតក្នុងមួយថ្ងៃព្រោះថាវាជួយបំពេញកាល់ស្យូមដល់រាងកាយរបស់បងប្អូន។

រូបតំណាង

៤. បង្ការពីជំងឺលើសឈាម

ខ្ទឹមសក៏ជួយក្នុងការកាត់បន្ថយសម្ពាធឈាមផងដែរ សម្រាប់បងប្អូនដែលមានជំងឺលើសឈាម។ លើសពីនេះទៅទៀតវាក៏ជួយទប់ស្កាត់កម្រិតកូឡេស្តេរ៉ុលដែលមាននៅក្នុងខ្លួនជួយកាត់បន្ថយហានិភ័យនៃការកើតមានជំងឺបេះដូង។

រូបតំណាង

ចំណាំ៖ សម្រាប់បងប្អូនដែលកើតមានជំងឺហឺត រឺក៏មានផ្ទៃពោះមិនគួរទទួលទានខ្ទឹមសច្រើនពេកនោះទេ ព្រោះវាអាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពទៅវិញ៕

តេក្រុមហ៊ុនឥឡូវនេះ