ទទួលបានជើងដ៏រលោងស្អាត ជាមួយនឹងវិធីធម្មជាតិទាំងនេះ

មានសុភាពនារីជាច្រើនដែលតែងតែចង់បានជើងស្រលូនស្អាត ក៏ដូចជាពុំមានអ្វីមកធ្វើឲ្យមានស្លាកស្នាមនៅជាប់ជើងដ៏រសូនរបស់ពួកគេផងដែរ។ ជាពិសេសគឺរោមជើង តែងតែជាអ្វីដែលជាកង្វល់របស់សុភាពនារី ព្រោះថាវាធ្វើឲ្យសុភាពនារីមួយចំនួនបាត់បង់នូវទំនុកចិត្តទៅលើខ្លួនឯង មិនហ៊ានស្លៀកពាក់ខ្លីខ្លាចខ្មាស់គេ។ ប៉ុន្ដែពេលនេះឈប់មានការបារម្ភទៀតទៅជាមួយនឹងវិធីងាយៗដូចខាងក្រោមនេះ៖

១. ស្ករ និងក្រូចឆ្មា

យកស្ករ ២ស្លាបព្រា ជាមួយនឹងទឹកក្រូចឆ្មា ៨ទៅ ៩ស្លាព្រា បន្ទាប់មកលាយវាចូលគ្នាឲ្បានសព្វល្អ។ បន្ទាប់ពីលាយរួចមក បងប្អូនគ្រាន់តែយកវាមកលាបនៅលើជើង ដោយទុកចោលប្រមាន ២៥នាទីចាំធ្វើការលាងសំអាតចេញ នោះបងប្អូននឹងទទួលបានជើងដ៏ស្រស់ស្អាតព្រោះថាជាតិនៃស្ករគឺមានភាពក្ដៅដែលជួយកម្ចាត់រោមដោយមានប្រសិទ្ធិភាព។

រូបតំណាង

២. ទឹកឃ្មុំ និងក្រូចឆ្មា

ត្រឹមលាយស្ករ និងក្រូចឆ្មា ២ស្លាបព្រា បន្ទាប់មកបន្ថែមទឹកឃ្មុំ ២ស្លាបព្រា ធ្វើការកូរឲ្យសព្វ បន្ទាប់មកចាំយកមកលាបនៅលើជើង។ ចាំដល់គ្រប់ ៣នាទីបងប្អូនគ្រាន់តែបន្ថែមជាមួយនឹងបន្ទះបិទពីលើជើងដើម្បីងាយស្រួលនៅក្នុងការបករោមជើងរបស់បងប្អូន។ លើសពីនេះសម្រាប់បងប្អូនដែលមានស្បែកស្ងួតគួរតែបន្ថែមទឹកឃ្មុំឲ្យបានច្រើន ព្រោះវាជួយការពារមិនឲ្យជើងបងប្អូនកាន់តែស្ងួតនិងជួយឲ្យមានសំណើម។

រូបតំណាង

៣. ស៊ុត និងម៉្សៅពោត

ត្រឹមលាយស៊ុត ជាមួយនឹងម៉្សៅ ក៏អាចកម្ចាត់រោមជើងរបស់បងប្អូនបានដែរ។ ដោយគ្រាន់តែយកវាមកលាបឲ្យសព្វនៅលើជើង ទុកវាឲ្យស្ងួតនោះចាំបងប្អូនធ្វើការសំអាតវាចេញជាការស្រេច។

រូបតំណាង

៤. ស្រូវសាលី និងចេក

បន្ទាប់ពីធ្វើការបករួចមក ជើងរបស់បងប្អូនប្រាកដជាឡើងនូវស្នាមក្រហម ហេតុនេះបងប្អូនគួរតែជ្រើសយកនូវស្រូវសាលី និងចេកមកធ្វើការបិទពីលើឲ្យបាន ១៥នាទីចាំលាងសំអាតចេញ។ ដើម្បីការពារកុំឲ្យស្បែកកាន់តែក្រហម និងមានភាពក្រហាយ ឈឺ៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ