ទទួលទានស្រាប្រភេទណាដើម្បីសមស្របទៅតាមសុខភាពរបស់អ្នក

យើងបានដឹងហើយថាការទទួលទានជាតិស្រាច្រើនវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់បងប្អូនជាខ្លាំង។ ប៉ុន្ដែមិនមែនជាតិអាកុហល់សុទ្ធសឹងតែប៉ះពាល់ដល់សុខភាពនោះទេ ព្រោះពេលខ្លះវាក៏ជាជំនួយដល់សុខភាពផងដែរ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ស្រាដែលជួយដល់សុខភាពរបស់បងប្អូន៖

១. ស្រាដែលប៉ះពាល់ដល់សុខភាពតិច CHAMPAGNE

វាមានអត្ថប្រយោជន៍ពីព្រោះវាមានកាឡូរីទាប វាត្រូវបានគេនិយមទទួលទានផងដែរ លើសពីនេះវាល្អសម្រាប់សុខភាព និងខួរក្បាលរបស់បងប្អូន។

រូបតំណាង

២. ស្រាក្រហម

ជាប្រភេទស្រាដែលជំនួយដល់បេះដូង, ជួយបន្ធូរភាពតាន់តឹង និងធ្វើឲ្យមានអារម្មណ៍ល្អព្រោះថានៅក្នុងស្រាក្រហមគឺមានជាតិស្ករទាបដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាព។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏បងប្អូនគួរតែទទួលទាននៅក្នុងកម្រិតមួយកុំហួសប្រមាណ និងធ្វើការហាត់ប្រាណឲ្យយបានទៀងទាត់។

រូបតំណាង

៣. ស្រា WHISKEY

វីស្គី គឺជាភេសជ្ជៈដែលមានសារជាតិប្រឆាំងអុកស៊ីតកម្ មនិងមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងភាពចាស់ ជាពិសេសជំនួយដល់សុខភាពសក់។ ប៉ុន្ដែបងប្អូនមិនគួរតែទទួលទានលើសពី ៣០មីលីលិត្រឡើយ ព្រោះវាអាចធ្វើឲ្យជះផលមិនល្អដល់សុខភាពរបស់បងប្អូនវិញ។

រូបតំណាង

ដែលក្នុងនោះអ្នកជំនាញបានលើកឡើងថា ការទទួលទានជាតិស្រាកំប៉ុងច្រើនគឺមិនល្អចំពោះសុខភាពនោះទេគឺវាធ្វើឲ្យប៉ះពាល់ដល់សួតរបស់បងប្អូនជាខ្លាំង។ ហេតុនេះគួរតែងាកមកទទួលទានប្រភេទស្រាខាងលើ និងកម្រិតជាតិស្រាមួយដ៏ត្រឹមត្រូវ៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ