ទឹកឃ្មុំអាចផ្ដល់ផលប៉ះពាល់អ្វីដល់សុខភាពអ្នក

យើងបានដឹងហើយថាទឹកឃ្មុំគឺមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពដូចជាបណ្ដេញជាតិពុលនៅក្នុងខ្លួន, ជួយសម្រកទម្ងន់, ជួយព្យាបាលមុន ក៏ដូចជាធ្វើស្រ្កាបបបូរមាត់។ ដែលភាគច្រើនបងប្អូនតែងតែយកវាទៅប្រើជាមួយនឹងទឹកក្ដៅដែលជាហេតុធ្វើឲ្យបាត់បង់នូវសារធាតុដើមរបស់ទឹកឃ្មុំ។ ដែលមានអ្នកជំនាញបានរកឃើញថាថាប្រើប្រាស់ទឹកឃ្មុំដោយយកទៅដាំឲ្យក្ដៅគឺអាចជះផលអាក្រក់ដល់សុខភាពរបស់បងប្អូនទៅវិញ។

រូបតំណាង

ការយកទៅឃ្មុំទៅកម្ដៅឲ្យក្ដៅ អាចបង្កឲ្យក្លាយទៅជាសារធាតុពុលដែលបំផ្លាញ់ដល់សុខភាពបងប្អូនដោយមិនដឹងខ្លួន។ ព្រោះថាវាអាចបណ្ដាលឲ្យក្រពះរបស់យើងមានបញ្ហា, កើតមានជាតិពុលនៅក្នុងខ្លួន,​ជាតិស្ករដែលមាននៅក្នុងទឹកឃ្មុំអាចបញ្ចេញសារធាតុគីមីបង្កទៅជាជំងឺមហារីក និងកើតមានជំងឺផ្សេងៗ។ ហេតុនេះបើសិនជាបងប្អូនមិនចង់ឲ្យប៉ះពាល់ដល់សុខភាពទេនោះ គួរតែកុំយកទឹកឃ្មុំទៅកម្ដៅឲ្យក្ដៅ ព្រោះវាធ្វើឲ្យបាត់បង់នូវគុណសម្បត្តិ តែបែជាផ្ដល់គុណវិបន្ដិដល់បងប្អូនទៅវិញ៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ