ងាយៗជួយឲ្យសក់របស់អ្នកមានភាពភ្លឺរលោងស្អាត

កាលណាដែលបងប្អូនប្រើប្រាស់សាប៊ូខុស រឺក៏ប្រើប្រាស់សាប៊ូច្រើនពេកវាអាចបណ្ដាលឲ្យសក់របស់បងប្អូនមានភាពស្ងួត, មិនមានពន្លឺស្អាត លើសពីនេះធ្វើឲ្យសក់ជ្រុះនិងឃើញស្ដើង។ ប៉ុន្ដែបងប្អូនអស់បញ្ហាទាំងនេះទៀតហើយ ជាមួយនឹងរូបមន្ដធម្មជាតិដូចខាងក្រោមនេះ និងជួយព្យាបាលសក់យ៉ាងមានប្រសិទ្ធិភាព៖

១. ជួយឲ្យសក់មានភាពរស់រវើក

បងប្អូនគ្រាន់តែលាយជាមួយនឹងម៉្សៅកន្ទួតព្រៃ ២ស្លាបព្រា, អំពិលក្រៀម, ពងមាន់ រឺក៏ជាមួយនឹងទឹកដោះគោជូរ។ លាយវាឲ្យបានសព្វល្អចាំបងប្អូនធ្វើការយកវាមកអប់សក់ ទុកចោល ៤៥នាទីចាំលាងសំអាតជាមួយនឹងសាប៊ូ ហើយបន្ដធ្វើបែបនេះ ១៥ថ្ងៃម្ដងនោះសក់បងប្អូននឹងប្រែមកមានភាពរស់រវើក និងភ្លឺរលូង។

រូបតំណាង
រូបតំណាង

២. ដើម្បីទទួលបានសក់មានសំណើម

  • ស្រ្ពាយសក់ ៈ ដើម្បីធ្វើស្រ្ពាយបាញ់សក់បងប្អូនគ្រាន់តែត្រូវការក្រូចឆ្មា និងស្ទីមជាមួយនឹងទឹកក្ដៅអ៊ុនៗ បន្ទាប់មករក្សាវានៅក្នុងដប់ នោះបងប្អូននឹងទទួលបានស្រ្ពាយបាញ់សក់ដែលជួយឲ្យសក់មិនសំពោង។
  • ម៉ាសសក់ ៈ ម៉ាសសក់គឺបងប្អូនត្រូវការទឹកឃ្មុំ លាយជាមួយនឹងទឹកដោះគោធ្វើកាលាយឲ្យបានសព្វល្អ ចាំយកវាមកអប់នៅលើសក់ នោះបងប្អូននឹងទទួលបានសក់រលោង និងរលាស់ស្អាតជាក់ជាមិនខាន។
រូបតំណាង

៣. ប្រើប្រាស់ប្រេងលាបសក់

បន្ទាប់ពីធ្វើការកក់សក់រួច បងប្អូនគួរតែបន្ថែមជាមួយនឹងប្រេងលាបសក់ ដើម្បីជួយឲ្យសក់កាន់តែមានសំណើមថែមទៀត។ ប៉ុន្ដែមិនត្រូវប្រើញឹកញាប់ពេកនោះទេ ត្រឹមប្រើម្ដងក្នុងមួយអាទិត្យគឺគ្រប់គ្រាន់ លើសពីនេះបងប្អូនក៏គួរប្រើប្រាស់ម៉ាស៊ីនសម្ងួតសក់ញឹកញាប់ពេកដែរព្រោះវាអាចជាហេតុធ្វើឲ្យសក់ស្ងួត៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ