ពណ៌នៃអណ្ដាតអាចប្រាប់ពីបញ្ហាសុខភាពរបស់លោកអ្នក

ដើម្បីដឹងពីសភាពជំងឺរបស់ខ្លួនបងប្អូនតែងតែទៅធ្វើការត្រួតពិនិត្យសភាពជំងឺនៅឯតាមបណ្ដាលមន្ទីរពេទ្យនានា។ ប៉ុន្ដែពេលនេះបងប្អូនមិនចាំបាច់ចំណាយពេលវេលាទៀតនោះទេត្រឹមពិនិត្យមើលតាមរយៈពណ៌នៃអណ្ដាតក៏អាចដឹងពីសភាពជំងឺផងដែរ។ ព្រោះថាសម្រាប់អ្នកដែលមានសុខភាពល្អអណ្ដាតនឹងមានពណ៌ផ្កាឈូក ប៉ុន្ដែបើសិនជាអណ្ដាតរបស់បងប្អូនឡើងពណ៌ផ្សេងនោះបានន័យថាបងប្អូនកំពុងតែានបញ្ហាសុខភាពផ្នែកណាមួយជាមិនខាន៖

១. អណ្ដាតពណ៌ស

សម្រាប់បងប្អូនដែលមានអណ្ដាតពណ៌សបានន័យថាកំពុងតែខ្វះជាតិទឹក និងកង្វះអនាម័យមាត់ រឺក៏អាចបណ្ដាលមកពីមានជំងឺផ្ដាសាយ។ ហេតុនេះដើម្បីព្យាបាលបងប្អូនគួរតែទៅជួបជាមួយនឹងគ្រូពេទ្យ។

រូបតំណាង

២. អណ្ដាតស្លេក

អណ្ដាតបងប្អូនឡើងស្លេកអាចបណ្ដាលមកកង្វះអាហាររូបត្ថម្ភ ហេតុនេះដើម្បីឲ្យអណ្ដាតប្រែមកជាធម្មតាវិញបងប្អូនគួរតែផ្លាស់ប្ដូរនូវរបបអាហារ។

រូបតំណាង

៣. អណ្ដាតពណ៌លឿង

អាចបណ្ដាលមកពីប្រព័ន្ធរំលាយអាហារ រឺក៏មានបញ្ហាថ្លើុម ដើម្បីព្យាបាលបងប្អូនគ្រាន់តែលេបថ្នាំទៅតាមការណែនាំរបស់គ្រូពេទ្យ។

រូបតំណាង

៤. អណ្ដាតឡើងពណ៌ត្នោត

សម្រាប់បងប្អូនដែលនិយមជក់បារីនឹងមានអណ្ដាតពណ៌បែបនេះ ហេតុនេះកុំមានការភ្ញាកផ្អើល។ ជាការល្អបងប្អូនគួរតែធ្វើការសំអាតធ្មេញឲ្យបានត្រឹមត្រូវ ក៏ដូចជាកោសសំអាតអណ្ដាតឲ្យបានទៀងទាត់។

រូបតំណាង

៥. អណ្ដាតពណ៌ខៀវ

អណ្តាតពណ៌ខៀវ រឺក៏ពណ៌បែកស្វាយអាចបង្ហាញពីបញ្ហាបេះដូង រឺមានការខ្វះអុកស៊ីសែននៅក្នុងឈាម។ ហេតុនេះបងប្អូនគួរតែទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាប់បើសិនជាអណ្ដាតបងប្អូនឡើងពណ៌ខៀវ៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ