ផ្លែគីវី ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់ស្បែកមុខរបស់អ្នក?

គិវីជាផ្លែឈើមួយប្រភេទ ដែលមានអត្ថប្រយោជន៍ជាច្រើនដោយមិនត្រឹមតែជាជំនួយវីតាមីនដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ជួយឲ្យស្បែកស និងភ្លឺថ្លាស្អាតទៀតផង។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ផ្លែគីវីដែលបងប្អូនមិនធ្លាប់បានដឹង៖

១. សំបូរវីតាមីន C

ផ្លែគីវីសំបូរទៅដោយវីតាមីន C ដែលជំនួយដល់ស្បែកជាខ្លាំងជួយឲ្យស្បែកមានសំណើម និងមានសុខភាពស្បែកល្អ។

រូបតំណាង

២. ជួយព្យាបាលស្បែកខូច

វីតាមីន E ដែលមាននៅក្នុងផែ្លឈើគីវី ត្រូវបានគេដឹងថាអាចជួយជួសជុលការខូច ខាតស្បែក ទោះបីជាការខូចខាតនោះដោយកាំរស្មី UV រឺមកពីការខូចខាតដែលបណ្តាលមកពីរ៉ាឌីកាល់សេរី។

រូបតំណាង

៣. ជួយបញ្ចេញជាតិពុលនៃស្បែក

ដើម្បីទទួលបានសុខភាពស្បែកល្អ បងប្អូនគួរតែទទួលទានផ្លែគីវីឲ្យបានយ៉ាងតិច ២ផ្លែក្នុងមួយថ្ងៃនោះវានឹងជួយរាងកាយលុបបំបាត់ជាតិពុលដែលមាននៅក្នុងស្បែក។

រូបតំណាង

៤. ជួយប្រឆាំងភាពចាស់

ដោយសារតែនៅក្នុងផ្លែគីវីសំបូរទៅដោយវីតាមីន C ដែលជួយពន្យារភាពចាស់ លើសពីនេះវាក៏ជួយឲ្យស្បែកមានភាពទន់ និងរឹងមាំផងដែរ ទាំងនេះហើយដែលធ្វើឲ្យស្បែកបងប្អូនមានសុខភាពល្អ។

រូបតំណាង

៥. ប្រឆាំងបាក់តេរី

ផ្លែគីវីមានលក្ខណៈសម្បត្តិខ្ពស់នៅក្នុងការប្រឆាំងបាក់តេរីដែលប្រឆាំង នឹងបញ្ហាមុនដែលមាននៅលើផ្ទៃមុខ៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ