បំបាត់ភ្នែកហើម ជាមួួយនឹងវិធីទាំងនេះ
ការឲ្យភ្នែករបស់បងប្អូនហើយអាចបណ្ដាលមកពីការគេងមិនបានគ្រប់គ្រាន់, អស់កម្លាំង, មានភាពតឹងតែង រឺក៏យំខ្លាំងពេក។ ហើយបងប្អូនមានភាពលំបាកនៅក្នុងការចេញទៅក្រៅជួបគេម្ដងៗ។ ប៉ុន្ដែបងប្អូនអស់បារម្ភទៀតហើយ ត្រឹមអនុវត្តន៍នូវវិធីខាងក្រោមនេះភ្នែកបងប្អូននឹងប្រែមកសភាពដើម ថែមទាំងជួយឲ្យស្បែកក្រោមភ្នែកសស្អាតទៀតផង៖
១. កញ្ចប់តែ
ដាក់កញ្ចប់តតែឲ្យក្រជាក់ បន្ទាប់មកយកវាមកបិទនៅបរិវេណភ្នែក ទុកចោលប្រមាន ១០ទៅ ១៥នាទីភ្នែករបស់បងប្អូននឹងប្រែមកធម្មតា ហើយវាក៏ជួយបណ្ដឹងស្បែកក្រោមភ្នែកទៀតផង។

២. ប្រទាលកន្ទុយក្រពើ
យើងប្រាកដជាបានដឹងពីប្រសិទ្ធិភាពរបស់ប្រទាលកន្ទុយក្រពើរួចមកហើយ ដោយគ្រាន់តែទុកវាឲ្យត្រជាក់រួចយកបិទនៅលើភ្នែកប្រមាននាទី នោះបងប្អូននឹងអស់បញ្ហាភ្នែកហើម។

៣. ស្លាបព្រាត្រជាក់
វាជាវិធីដ៏មានភាពងាយស្រួលជាខ្លាំងព្រោះថា ភាពត្រជាក់ចេញពីស្លាបព្រា គឺអាចជួយអាការៈភ្នែកហើមរបស់បងប្អូនបានយ៉ាងមានប្រសិទ្ធិភាព។

៥. ត្រសក់
ត្រឹមយកត្រសក់ត្រជាក់មកបិទនៅលើភ្នែកប្រមាណ ១០នាទីក៏អាចព្យាបាលភ្នែកហើមបានដែរ ដែលវាជាវិធីងាយៗ និងធម្មជាតិពុំមានបញ្ហាចំពោះស្បែកមុខនោះទេ។

៦. ដំឡូងបារាំង
ដំឡូងបារាំងសំបូរជាតិអង់ស៊ីម ជាពិសេសគឺវាជួយផ្ដល់ភាពសំណើម ហេតុនេះត្រឹមចិតវាចំណិតរួចយកវាមកបិទនៅលើផ្ទៃមុខ នោះបងប្អូននិងព្យាបាលភ្នែកហើយបានយ៉ាងមានប្រសិទ្ធិភាព៕
