ហេតុអ្វីបានជាអ្នកចាំបាច់ត្រូវអង្គុយដើម្បីទទួលទានបាយ?

សកម្មភាពប្រចាំថ្ងៃជាច្រើនដែលយើងមិនបានចាប់អារម្មណ៍ ដែលវាអាចជាហេតុបង្កឲ្យសុខភាពរបស់បងប្អូនចុះខ្សោយបានដោយមិនបានដឹងខ្លួន។ ហេតុនេះបងប្អូនគួរតែេៀន ក៏ដូចជាចាប់សង្កេតពីទម្លាប់ប្រចាំថ្ងៃឲ្យបានល្អិតល្អន់ ជាពិសេសការទទួលទានអាហារព្រោះវាធ្វើឲ្យប៉ះពាល់ដល់សុខភាពយើងទាំងមូល។ អ្នកស្រាវជ្រាវបានលើកឡើងថាការដែលបងប្អូនឈរទទួលទានបាយគឺជះផលមិនល្អជាច្រើន ហេតុនេះបងប្អូនគួរតែកែទម្លាប់ទាំងនេះចេញដើម្បីទទួលបានសុខភាពល្អ។ ខាងក្រោមនេះជាហេតុផលដែលអ្នកវិជ្ជាសាស្រ្ដរកឃើញបើសិនជាបងប្អូនអង្គុយទទួលទាន៖

១. ជួយសម្រួលដល់ការរំលាយអាហារ

ការដែលយើងអង្គុយទទួលទានបាយ វាធ្វើឲ្យក្រពះមានពេលគ្រប់គ្រាន់ដើម្បីពំពេញតួនាទីរំលាយអាហារ និងជួយឲ្យក្រពះមានដំនើរការល្អប្រសើរ។

រូបតំណាង

២. មានភាពងាយស្រួលនៅក្នុងការធ្វើចលនា

ការទទួលទាននៅក្នុងឥរិយាបទមួួយដ៏ត្រឹមត្រូវ មិនត្រឹមតែជួយដល់ការរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្ដែវាកក៏ជួយនៅក្នុងការធ្វើចលនាប្រចាំរបស់បងប្អូនផងដែរ។

រូបតំណាង

៣. អាចជួយគ្រប់គ្រងទម្ងន់របស់បងប្អូន

កាលណាដែលប្រព័ន្ធរំលាយអាហាររបស់បងប្អូនមានការដំនើរការល្អ នោះរឿងទម្ងន់ក៏មិនមែនជាបញ្ហាសម្រាប់បងប្អូនទៀតដែរ។ ព្រោះការក្រពះបានធ្វើការពំពេញតួនាទីយ៉ាងល្អ ដែលជួយបំលែងជាតិខ្លាញ់ ក៏ដូចជាជាតិកាឡូរីដែលមាននៅក្នុងខ្លួនទៅតាមរាងកាយរបស់បងប្អូន។

រូបតំណាង

៤. ធ្វើឲ្យចរន្ដឈាមមានដំនើរការល្អ

បើសិនជាបងប្អូនទទួលទានអាហារនៅក្នុងរូបភាពដែលល្អ នោះវាក៏ជួយឲ្យចរន្ដឈាមមានដំនើរការល្អផងដែរ ព្រោះដោយសារតែរាងកាយរបស់យើងស្ថិតនៅចលនាជាក់លាក់មួយនៅពេលដែលយើងអង្គុយជាហេតុជួយនៅក្នុងដំនើរការនៃចរន្ដឈាម៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ