ទទួលទានដំឡូងបារាំងបំពងក្នុងបរិមាណណាទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាព?

សម្រាប់បងប្អូនដែលនិយមចូលចិត្តទទួលទានអាហារខាងក្រៅដូចជាដំឡូងបារាំងបំពង, ប៊ឺហ្គឺ, នំកញ្ចប់ និងភីហ្សាជាដើម។ ដែលសុទ្ធសឹងតែជាអាហារដែលសំបូរកាឡូរីខ្ពស់ ជាហេតុធ្វើឲ្យប៉ះពាល់ដល់សុខភាពជាខ្លាំង។ ហេតុនេះដើម្បីរក្សាបាននូវសុខភាពល្អបងប្អូនគួរតែមានការកម្រិតនូវការទទួលទានប្រចាំថ្ងៃ។

រូបតំណាង

ជាក់ស្ដែងដំឡូងបារាំងគឺផ្ដល់នូវប្រូតេអ៊ីនជាច្រើន ប៉ុន្ដែដោយសារតែបងប្អូនទទួលទានច្រើនពេកទើបគុណសម្បត្តិទាំងនោះប្រែទៅជាគុណវិបត្តន៍វិញ។ ដើម្បីទទួលទានដំឡូងបារាំង ហើយមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពគឺក្នុងមួយថ្ងៃបងប្អូនអាចធ្វើការទទួលទានពី ៦ ទៅ ១០ចំណិតបាន។ ប៉ុន្ដែជឿចុះភាពឆ្ងាញ់ ក៏ដូចជារសជាតិដែលមានពីដំឡូងបារាំងគឺធ្វើឲ្យបងប្អូនទទួលទានដោយមិនអាចទប់អារម្មណ៍បាន។ ប៉ុន្ដែបងប្អូនត្រូវចង់ចាំថាការទទួលទានច្រើនធ្វើឲ្យលើសកាឡូរី, កើនកូលេស្ដូរ និងប៉ះពាល់ដល់សុខភាពជាខ្លាំង។

រូបតំណាង

ដើម្បីទទួលទានដំឡូងបំពងដ៏ឆ្ងាញ់ និងមានសុខភាពល្អ បងប្អូនគួរតែសាកជ្រើសដំឡូងជ្វាមកបំពងម្ដង ព្រោះថារសជាតិរបស់វាមិនចាញ់ដំឡូងបារាំងប៉ុន្មាននោះទេ៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ