អស់បញ្ហាស្បែកស្ងួតជាមួយនឹងវិធីធម្មជាតិទាំងនេះ

ចូលដល់រដូវធ្លាក់ខ្យល់អ្នកណា ក៏តែងតែជួបប្រទះស្បែកមុខស្ងួតផងដែរ ជាពិសេសសម្រាប់បងប្អូនពុំចូលចិត្តទទួលទានទឹកនិងជួបប្រទះស្បែកស្ងួតប្រេះមិនស្អាត។ ដើម្បីទទួលបានស្បែកមុខមានសំណើមស្អាត បងប្អូនគួរតែអនុវត្តន៍វិធីងាយៗទាំងនេះ៖

១. សម្រាប់អ្នកដែលមានស្បែកមុខធម្មតា

ក្រូចឆ្មា និងប៉េងប៉ោះ៖ បន្ទាប់ពីបងប្អូនធ្វើការសំអាតមុខរួចរាល់មក បងប្អួនគួរតែយកទឹកក្រូចឆ្មា រឺក៏ប៉េងប៉ោះដែលច្របាច់បានមកធ្វើការបិទនៅលើមុខ ដោយទុកចោលប្រមាណ ១០នាទីចាំលាងសំអាតចេញ នោះនឹងទទួលបានស្បែកមុខដ៏មានសំណើម។

រូបតំណាង

២. សម្រាប់អ្នកដែលមានស្បែកមុខស្ងួតខ្លាំង

ទឹកដោះគោ និងទឹកឃ្មុំ៖ គ្រាន់តតែយកគ្រឿងទាំងពីរលាយចូលគ្នា បន្ទាប់មកយក វាមកបិទនៅលើមុខ និងកទុកចោលប្រមាណពី ១០ ទៅ ១៥នាទី បងប្អូននឹងយល់ថាស្បែកមុខមានសំណើម, ទទួលបានវីតាមីន C, កម្ចាត់មុន និងជួយបំបាត់ភាពជ្រាវជ្រួញ។

រូបតំណាង

៣. សម្រាប់អ្នកដែលមានស្នាមអុចលើមុខ

ទឹកផ្លែទទឹម និងទឹកឃ្មុំ៖ លាយវាចូលគ្នាឲ្យបានសព្វល្អ បន្ទាប់មកយកវាមកធ្វើជាម៉ាសនៅលើមុខ និងបរិវេណនកទុកប្រមាណ ៣០នាទីចាំធ្វើការសំអាតវាចេញ។ នោះបងប្អូននឹងទទួលបានស្បែកមុខដ៏ស្រស់ស្អាត ជាពិសេសជួយប្រឆាំងនឹងអុកស៊ីតកម្មដែលមាននៅលើស្បែកមុខ។

រូបតំណាង

៤. ស្បែកមុខទូរទៅ

ប្រទាលកន្ទុយក្រពើ ជាប្រទាលដែលជួយឲ្យស្បែកមុខមានភាពសំណើម, ជួយឲ្យមុខសភ្លឺថ្លា ជាពិសេសជួយកម្ចាត់កោសិកាចាស់ៗចោល។ ដើម្បីទទួលបានស្បែកមុខស្អាតបងប្អូនគ្រាន់តែចិតវាជាបន្ទះ បន្ទាប់មកយកមកបិទនៅលើផ្ទៃមុខ នោះបងប្អូននឹងទទួលបានអារម្មណ៍ច្រជាក់ស្រួលនៅលើមុខ ហើយថែមទាំងទទួលបានសុខភាពស្បែកមុខទៀត៕

រូបតំណាង

 

 

តេក្រុមហ៊ុនឥឡូវនេះ