គេងមិនគ្រប់គ្រាន់ ធ្វើយ៉ាងណាដើម្បីទទួលបានថាមពលពេលមួយថ្ងៃ?
ការធ្វើការដាច់យប់ រឺក៏ឱស្សាហ៍ដើរលេងយប់ ដែលធ្វើឲ្យយើងអត់ងងុយនៅពេលយប់។ ហេតុនេះនៅពេលចាប់ផ្ដើមធ្វើការថ្ងៃថ្មីក៍ ពុំរលូនផងដែរដោយសារតែយើងពុំមានកម្លាំងគ្រប់គ្រាន់។ ដើម្បីទទួលបានថាមពលគ្រប់គ្រាន់នៅក្នុងថ្ងៃថ្មី បងប្អូនគួរតែអនុវត្តន៍តាមវិធីខាងក្រោមនេះ៖
១. កុំធ្វើការបិទម៉ោងរោរិ៍
ការដែលបងប្អូននៅចង់បន្ដការគេងបន្ដិចទៀត វាមិនបានជួយឲ្យបងប្អូនមានអារម្មណ៍ល្អនោះទេ ប៉ុន្ដែវាបែរជាធ្វើឲ្យមានអារម្មណ៍មិនស្រណុកនៅក្នុងខ្លួន។ លើសពីនេះការទទួលពន្លឺថ្ងៃនាពេលព្រឹកជួយឲ្មានយសុខភាពល្អ និងទទួលបានវីតាមីន D ថែមទៀត។

២. ទទួលទានអាហារពេលព្រឹកឲ្យទាន់ពេល
ការទទួលទានអាហារពេលព្រឹកគឺជាអ្វីដែលបន្ថែមថាមពលដល់បងប្អូននៅក្នុងការធ្វើការងារ។ ជាពិសេសជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ និងជួយមិនឲ្យងងុយគេងពេលកំពុងធ្វើការ។ បងប្អូនត្រូវចាំថាកុំទទួលទានស្ករច្រើនពេកនៅក្នុងពេលព្រឹក។

៣. ធ្វើការងារដែលពិបាកមុន
ទោះបីជាបងប្អូនទទួលបានថាមពលពីការទទួលទានអាហារក៏ពិតមែនប៉ុន្ដែវាក៏មិនអាចជួយយើងបានពេញមួយថ្ងៃនោះដែរ។ ហេតុនេះយើងគួរតែចាប់ធ្វើការងារណាដែលយើងគិតថាពិបាក និងត្រូវចំណាយពេលយូរជាមួយវាមុន បន្ទាប់មកចាំយើងធ្វើការងារដែលនៅសល់។ ការធ្វើបែបនេះគឺជួយឲ្យការងារយើងសម្រេច និងទទួលបានលទ្ធផលល្អ។

៤. ទទួលទានកាហ្វេ
នៅពេលនេះកាហ្វេគឺជាជីវិតរបស់យើង ព្រោះថាជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេអាចជួយយើងមិនឲ្យងងុយគេងពេលកំពុងធ្វើការបាន។ ប៉ុន្ដែដើម្បីទទួលបានទាំងសុខភាព និងការងារល្អជៀសពីការងោក បងប្អូនគួរកុំបន្ថែមស្ករច្រើនពេកនៅក្នុងពែងកាហ្វេ។ ដូចគ្នាផងដែរការទទួលទានបាយថ្ងៃត្រង់ ក៏គួរតែជ្រើសរើសអាហារណាដែលមានជាតិខ្លាញ់តិច។

៥. មុនពេលគេង
នៅមុនពេលចូលគេងបងប្អូនមិនគួរទទួលទានជាតិកាហ្វេ រឺក៏ស្រា, ដាក់ទូរស័ព្ទនៅជិតខ្លួន, ទទួលទានអាហារពេលល្ងាចមានជាតិខ្លាញ់ទាប, ត្រូវទទួលទានទឹកឲ្យបានគ្រប់គ្រាន់ និងដកដង្ហើមចូលឲ្យបានជ្រៅៗ។ ការអនុវត្តន៍ទាំងនេះ និងជួយឲ្យយើងគេងបានគ្រប់គ្រាន់ និងទទួលបានថាមពលសម្រាប់ថ្ងៃថ្មីជាក់ជាមិនខាន៕
