ទទួលទានស្រូវសាលីនឹងទឹកដោះគោពេលព្រឹក តើប៉ះពាល់ដល់ការសម្រកទម្ងន់រឺទេ?

អាហារពេលព្រឹកជាអាហារមួយដ៏ចាំបាច់ដែលអ្នករាល់គ្នាមិនអាចអត់បាននោះទេ ព្រោះថានាពេលព្រឹកយើងទាំងអស់គ្នាត្រូវការថាមពលដើម្បីធ្វើការងារប្រចាំថ្ងៃ។ ប៉ុន្ដែក៏មានសុភាពមួយចំនួនបានលើកឡើងថាការទទួលទានស្រូវសាលី ជាមួយនឹងទឹកដោះគោនាពេលព្រឹកតើប៉ះពាល់ដល់ការសម្រកទម្ងន់រឺទេ?

រូបតំណាង

ចម្លើយគឺវាមិនធ្វើឲ្យប៉ះពាល់ដល់ការសម្រកទម្ងន់របស់បងប្អូនឡើយ។ ព្រោះថាអាហារនាពេលព្រឹកគឺជាអាហារដែលផ្ដល់ថាមពលដល់រាងកាយ ហើយវាក៏រំលាយអស់នាពេលល្ងាច។ ការតមអាហារ រឺមិនតមមិនមែនស្ថិតនៅលើកាឡូរីនៃចំណីអាហារនោះទេ គឺវាស្ថិតលើប្រព័ន្ធរំលាយអាហាររបស់បងប្អូនម្នាក់ៗ។

រូបតំណាង

លើសពីនេះបើទោះបីជាបងប្អូនមិនទទួលទានអាហារពេលព្រឹកក៏មិនអាចសម្រកទម្ងន់បានដែរ បើសិនជាមិនមានរបបអាហារត្រឹមត្រូវ។ ហេតុនេះដើម្បីទទួលបានរាងស្អាត បងប្អូនគួរតែរៀបចំរបបអាហារដ៏ត្រឹមត្រូវ និងធ្វើការហាត់ប្រាណដើម្បីបញ្ចេញជាតិពុលឲ្យបានទៀងទាត់៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ