ត្រឹមស្រងក្លិនផ្លែឈើទាំងនេះក៏ជួយអ្នកសម្រកទម្ងន់បានដែរ

យើងទាំងអស់គ្នាដឹងថាការសម្រកទម្ងន់តម្រូវឲ្យមានការប្តេជ្ញាចិត្ត និងការរួមបញ្ចូលគ្នាជាមួយនឹងរបបអាហារ និងលំហាត់ប្រាណបានទៀងទាត់។ ប៉ុន្តែក្រៅពីកត្តាសំខាន់ពីរនេះមានរឿងជាច្រើនទៀតដែលអាចបង្កើនការសម្រកទម្ងន់របស់បងប្អូនបាន។ ដោយត្រូវបានគេស្រាវជ្រាវថា ត្រឹមស្រងក្លិនផ្លែឈើ និងគ្រឿងទេសទាំងប៉ុន្មានមុខខាងក្រោមនេះ ក៏ជួយឲ្យបងប្អូនសម្រកទម្ងន់បានដែរ៖

១. ក្លិនផ្លែប៉មបៃតង និងចេក

អ្នកជំនាញបានលើកឡើងថា ការស្រងក្លិនផ្លែប៉ម និងចេក ជួយបងប្អូនក្នុងនៅការសម្រកទម្ងន់ ព្រោះក្លិនរបស់វាអាចជួយបងប្អូនមិនមានចំណង់អាហារ និងទទួលបានអារម្មណ៍មួយស្រស់ស្រាយ។

រូបតំណាង

២. ផ្លែក្រូចថ្លុង

ការដែលបងប្អូនហិតក្លិនផ្លែក្រូចថ្លុងនៅមុនពេលទទួលទានអាហារ នោះវាជួយជំរុញប្រព័ន្ធរំលាយអាហាររបស់បងប្អូនកាន់តែលឿន ដែលជួយបងប្អូនសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធិភាព។

រូបតំណាង

៣. ខ្ទឹមស

ការហិតក្លិនខ្ទឹមស មិនត្រឹមតែជួយបំបាត់ចំណងអាហាររបស់បងប្អូននោះទេ ប៉ុន្ដែបើសិនជាបងប្អូនទទួលទានវាជាប្រចាំនោះ វាក៏មានចំណែកជួយដុតកាឡូរីដែលមាននៅក្នុងរាងកាយទៀតផង។

រូបតំណាង

៤. មើមខ្ទឹមជីង្កាម

ក្លិនរបស់ជីអង្កាម អាចធ្វើឲ្យអារម្មណ៍ស្រស់ថ្លា ជួយបង្ក្រាបការទទួលទានចំណីអាហារហួសកម្រិតរបស់បងប្អូន៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ