ការជូតច្រមុះខ្លាំងៗបង្កផលប៉ះពាល់អ្វីខ្លះ?

នៅពេលដែលបងប្អូនមានសុខភាពមិនល្អ តែងតែការអាការៈហារសំបោរ ដែលវាបង្កភាពរំខានដល់បងប្អូនខ្លាំង។ ប៉ុន្ដែបើសិនជាបងប្អូនធ្វើការជូតប្រមុះ រឺក៏ញីខ្លាំងៗនោះវាក៏បង្កផលប៉ះពាល់ដល់ច្រមុះរបស់បងប្អូនផងដែរ ខាងក្រោមនេះគឺជាផលប៉ះពាល់ដែលបងប្អូនមិនធ្លាប់ដឹង៖

១. ផលប៉ះពាល់

ច្រមុះគឺជាកន្លែងដែលអ្នករាល់គ្នាមានការប្រុងប្រយ័ត្នជាខ្លាំង ព្រោះវាងាយនឹងធ្វើឲ្យប៉ះពាល់ដល់សរសៃឈាមខួរក្បាល។ ជាពិសេសនៅពេលដែលបងប្អូនធ្វើការញីច្រមុះខ្លាំងៗ គឺវាអាចធ្វើឲ្យប៉ះពាល់ដល់ឆ្នឹងនៃខ្ទង់ច្រមុះ, ប៉ះពាល់ដល់សរសៃឈាមខួរក្បាល និងអ្វីដែលសំខាន់គឺធ្វើឲ្យរលាកច្រមុះរបស់បងប្អូន។ ដើម្បីបង្កាការកើតមានបញ្ហាខាងលើ បងប្អូនគួរតែមានការថែរក្សាឲ្យបានត្រឹមត្រូវ និងមើលថែច្រមុះកុំប៉ះពាល់អ្វីខ្លាំងៗ។

រូបតំណាង

២. របៀបនៃការជូតច្រមុះ

បងប្អូនគួរតែយកក្រដាសមកជូតសំអាតច្រមុះ ពិសេសបងប្អូនគូរតែធ្វើការជូតថ្នមៗ រឺក៏ញឹសសំបោរដោយរន្ធច្រមុះទាំងសងខាង ដើម្បីការពារដល់ការរលាកច្រមុះ។ បើសិនជាបងប្អូនមិនចង់ប្រើជាមួយនឹងក្រដាស បងប្អូនអាចប្រើទឹកអំបិលបាញ់ចូលច្រមុះជំនួសការប្រើក្រដាសបាន ដើម្បីកម្ចាត់សំបោរដ៏គួរឲ្យធុញនោះ៕

រូបតំណាង
តេក្រុមហ៊ុនឥឡូវនេះ